(ភ្នំពេញ)៖ កីឡាររត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងទាក់ទាញអ្នកចូលរួមកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំជាពិសេសការប្រារព្វធ្វើនៅទីតាំងល្អៗ។

ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ បង្ហាញ មូលហេតុដែលអ្នកគួរសាកល្បងមក រត់ម៉ារ៉ាតុង ជាពិសេសនៅទឹកដីអង្គរ ខេត្ត សៀមរាបយ៉ាងហោចណាស់ម្តងក្នុងមួយជីវិត។

ហេតុផលទី១៖ ការ រត់ជួយឱ្យអ្នកមានសុខភាពល្អទាំងកាយ និង ផ្លូវចិត្ត។

ហេតុផលទី២៖ ការប្រកួតប្រជែង នឹង បើកឱកាសឱ្យអ្នកធ្វើអ្វីមួយថ្មី, ប្រសិនបើអ្នកឆ្លងកាត់ពេលវេលានៃការផ្លាស់ប្តូរជីវិតដ៏ច្របូកច្របល់ កំពុងទទួលរងនូវភាពវង្វេងស្មារតី ឬចង់ប្រកួតប្រជែងខ្លួនឯងដោយការព្យាយាមអ្វីដែលថ្មី ការជ្រើសរើសរត់ម៉ារ៉ាតុងអាចជាជម្រើសដ៏ល្អបំផុត។

ហេតុផលទី៣៖ រៀនពីការតាំងចិត្ត, ប្រាកដណាស់ ការរត់ម៉ារ៉ាតុង គឺទាមទារឱ្យអ្នកត្រៀមចិត្តចំពោះភាពលំបាក និង ការតាំងចិត្តខ្ពស់រហូតដល់គោលដៅ ដែលបានកំណត់។ មានឧបសគ្គជាច្រើនអំឡុងពេលធ្វើដំណើរដូចជា ហត់នឿយ និង ឈឺសន្លាក់ជាដើម ដូច្នេះអ្នកត្រូវរៀនជម្នះវា។

ហេតុផលទី៤៖ ជួយបង្កើនទំនុកចិត្តរបស់អ្នក, បើអ្នកជាមនុស្សជួបការបរាជ័យច្រើន ការរត់ឱ្យដល់គោលដៅ នឹងជួយបង្កើនកម្លាំងចិត្តរបស់អ្នកយ៉ាងមានប្រសិទ្ធិភាព។

ហេតុផល ទី៥៖ ការកម្សាន្តរបស់អ្នកនឹង ជួយអ្នក ផ្សេង ដែល កំពុងជួបវិបត្តិ ព្រោះសកម្មភាពកីឡានេះ ភាគច្រើនថ្លៃសំបុត្រនឹងយកទៅបរិច្ចាគដល់ ពលរដ្ឋ កំពុងជួបការលំបាកផ្សេងៗ។

ហេតុផល ទី៦៖ តាមរយៈទីតាំងដ៏វិសេសនៅចំពីមុខប្រាសាទអង្គរវត្តវេលាព្រលឹមស្រាងៗ អ្នករត់ម៉ារ៉ាតុងទាំងអស់អាចគយគន់ទេសភាពដ៏ស្រស់បំព្រងតាម ដង វិថី មានដើមឈើធំៗ គូ ទឹក ដ៏ស្រស់ស្អាត ខ្យល់អាកាសល្អ និង សត្វចតុប្បាទ និងសត្វស្លាបហិចហើរ ជាពិសេស ប្រាសាទបូរាណដ៏ល្អវិចិត្រ អមសងខាង ផ្លូវបង្កើតជាទិដ្ឋភាព និង បទពិសោធន៍ដែលមិនអាចបំភ្លេចបានឡើយ។

សរុបមក ការរត់ម៉ារ៉ាតុងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន។ សម្រាប់អ្នកដែលចង់ចូលរួមការរត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅអង្គរវត្ត នៅថ្ងៃទី ៨ ធ្នូ ខាងមុខនេះ នៅទីតាំងមុខ ប្រាសាទអង្គរវត្តផ្ទាល់ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ http://www.cambodia-events.org/ ឬ តាមដាន ទំព័រហ្វេសប៊ុករបស់វើក WURKZ https://www.facebook.com/WurkzCambodia/?epa=SEARCH_BOX

សូមបញ្ជាក់ថា ចម្ងាយនៃការរត់ក្នុងទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនេះ គឺមាន ៤ ប្រភេទ៖ ចម្ងាយខ្លី ៣ និង ៥ គីឡូម៉ែត្រ ចម្ងាយមធ្យម ១០គីឡូម៉ែត្រ និងចម្ងាយវែងជាងគេបំផុត ២១គីឡូម៉ែត្រ៕