(ភ្នំពេញ)៖ នាពេលថ្មីៗនេះ ទូរស័ព្ទម៉ាកថ្មីមួយបានបង្ហាញខ្លួននៅលើទីផ្សារ ដែលមានឈ្មោះថា Realme គឺជាក្រុមហ៊ុនឯករាជ្យមួយ បង្កើតឡើងនៅដើមខែសីហា ដែលមានស្ថាបនិក គឺលោក Sky Li។

ស្របពេលដែលវិស័យបច្ចេកវិទ្យានៅប្រទេសកម្ពុជា កំពុងបាននឹងមានសន្ទុះយ៉ាងខ្លាំង ស្ទើរមិនគួរឱ្យជឿ ជាពិសេសទីផ្សារស្មាតហ្វូន ដោយសង្កេតឃើញពីភាពរីកចម្រើនទាំងអស់នេះ ហើយទើបក្រុមហ៊ុនទូរស័ព្ទដៃ Realme បានសម្រេចដំណើរការទីផ្សារ និងសម្ពោធផលិតផលថ្មី ជាលើកដំបូងនៅកម្ពុជា។

ពិធីសម្ពោធដាក់ឱ្យដំណើរការនៅលើទីផ្សារទូរស័ព្ទដៃនៅកម្ពុជានេះ បានធ្វើឡើងនារាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នៅសណ្ឋាគារសុខាភ្នំពេញ ព្រមទាំងដាក់ភ្ញៀវ ព្រមទាំងម្ចាស់ហាងលក់ទូរស័ព្ទទំនើបៗ ពីគ្រប់ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា និងក្រុមអ្នកជំនួញធំៗ បានឃុំញនូវម៉ូឌែលថ្មី និងទាន់សម័យចំនួន២របស់ខ្លួន គឺ Realme 5 និង Realme 5 Pro។

ទូរស័ព្ទដៃ ម៉ាក Realme នឹងនាំលោកអ្នកឱ្យមានការរីកចម្រើន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជំរុញ និងលើកកម្ពស់ជីវភាពរស់នៅរបស់យើងម្នាក់ៗ ឱ្យកាន់តែងាយស្រួលថែមមួយកំរិតទៀត ហើយម៉ូឌែលថ្មីទាំងពីរនេះ ពិតជាមានរូបរាងទាក់ទាញមែនទែន សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ដែលវាបានបំពាក់មកនូវបច្ចេកវិទ្យាទំនើបៗ រួមមានទាំងល្បឿន ក្នុងការប្រើប្រាស់ អ៊ីនធើណែតគ្មានទាក់ ប្រតិបត្តិការបែបឌីជីថល និងគំនិតច្នៃប្រឌិតជាច្រើនទៀត មកប្រកួតប្រជែងជាមួយនឹងប្រេនទូរស័ព្ទរាមច្បង ដទៃទៀត។

កម្មវិធីពិធីសម្ភោធជាផ្លូវការនៃទូរស័ព្ទជំនាន់ថ្មីត្រកូល Realme 5 series ដែលមាន realme 5 និង Realme 5 Pro ដែលសុទ្ធសឹងជាទូរស័ព្ទទំនើប ដែលបំពាក់ដោយបច្ចេកវិទ្យាខ្ពស់ និងទំនើបចុងក្រោយ គឺដើម្បីកំលាយខ្លួនទៅជាជម្រើសដ៏ល្អ ដែលមិនអាចនិយាយថា NO បានទាំងនៅលើគុណភាព និងតម្លៃដ៏សែនល្អ សម្រាប់ស្រទាប់យុវវ័យ និងមនុស្សវ័យកណ្តាលបានឡើយ។

ទូរស័ព្ទទំនើប Realme 5 និង Realme 5 Pro ជាទូរស័ព្ទជំនាន់ថ្មី នៃកាមេរ៉ា៤គ្រាប់ទំនើប ក្នុងការផ្តិចយករូបភាពបានច្រើនបែប ច្រើនសណ្ឋានដូចជាថតរូបបែបទូលាយ 119ដឹក្រេ, ថតរូបនៅពេលយប់បានច្បាស់ និងថតរូប portrait បានកាន់តែស្អាតមិនគួរឱ្យជឿ និងមុខងារដទៃទៀត។

ចំណុចពិសេសនៅលើទូរស័ព្ទទាំង២ម៉ូឌែលនេះ គឺវាមានទំហំអេក្រង់ធំទូលាយ, មានអង្គប្រតិបត្តិការជំនាន់ថ្មី ក្នុងល្បឿនលឿន ងាយស្រួលក្នុងការចាប់កាន់ និងលេងហ្គេមអនឡាញ ដោយគ្មានការព្រួយបារម្ភជាមួយនឹងទំហំថ្មធំមិនងាយអស់ និងបំពាក់បច្ចេកវិទ្យាសាកថ្មលឿន VOCC Flash Charging ជំនាន់ទី៣ (សម្រាប់ realme 5 Pro) ផងដែរ។

តាមរយៈការធ្វើបទបង្ហាញរបស់ លោក ឡៅ ខេងប៊ុង (Cambodia Market Manager) ជាប្រធានផ្នែកទីផ្សារប្រចាំនៅប្រទេសកម្ពុជា បានដោយដឹងថា ក្រុមហ៊ុន Realme ពិតជាមានសេចក្តីរីករាយ ដែលបានចូលខ្លួន និងមករួមចំណែកធ្វើចរាចរណ៍ទីផ្សារទូរស័ព្ទដៃ នៅប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយបានពាំនាំមកនូវផលិតផលទូរស័ព្ទទំនើបសម្រាប់អ្នកប្រើប្រាស់ ដែលមិនគួរឱ្យជឿ ដោយ realme 5 series នេះមានពាក្យស្លោកថា «កាមេរ៉ា៤គ្រាប់ បិសាចល្បឿន»។

Realme បានបង្កើតបានកំណត់ត្រាលក់ពិសេសៗជាច្រើននៅលើពិភពលោក ជាក់ស្តែង Realme បានបំបែកកំណត់ត្រាលក់នៅប្រទេសឥណ្ឌា បានចំនួន១លានគ្រឿង ក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ។ ប្រញាប់រួសរាន់ឡើង ទទួលយកទូរស័ព្ទ Realme 5 series ដើម្បីក្លាយទៅជាម្ចាស់ទូរស័ព្ទដ៏ទំនើប ជាមួយនឹងតម្លៃពិសេសដោយ Realme 5 មានតម្លៃត្រឹមតែ១៩៩ដុល្លារ និង Realme 5 Pro មានតម្លៃត្រឹមតែ ២៧៩ដុល្លារ តែប៉ុណ្ណោះ។ Realme 5 series នឹងទទួលការកក់ទុកមុន (Pre-order) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ មួយនឹងការផ្តល់ជូនកញ្ចប់កាដូជាច្រើនមុខទៀត រួមមានកាបូបស្ពាយ, បាស Bluetooth, កាស Bluetooth និង កញ្ចប់ស៊ីមកាតពិសេសផងដែរ។

សូមបញ្ជាក់ថា realme គឺជាម៉ាកទូរសព្ទថ្មី ដែលទើបបង្កើតឡើងកាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានបន្តពង្រីកខ្លួនចូលក្នុងទីផ្សារជុំវិញ ពិភពលោក ដូចជា៖ ប្រទេសឥណ្ឌា ចិន សិង្ហបុរី ចក្រភពអង់គ្លេស បារាំង ថៃ និងប្រទេសជាច្រើនទៀត។ Realme មានបំណងផ្តល់ជូននូវផលិតផលទូរស័ព្ទមួយ ដែលស្រស់ស្អាត ស៊ីវីល័យ ជាមួយបច្ចេកវិទ្យាថ្មីៗ ទាន់សម័យ រឹងមាំ សម្រាប់ការប្រើប្រាស់ ហើយមានតម្លៃសមរម្យ។

Realme Cambodia ដែលមានរហ័ស្សនាមថា Dare to Leap សង្ឃឹមថា និងទទួលបានការគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទ ក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាចំណែកមួយ នៃម៉ាកផលិតផលទូរស័ព្ទដែលស្ថិត ក្នុងបេះដូងមនុស្សគ្រប់គ្នាក្នុងប្រទេសកម្ពុជា៕