(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។

១៖ ទីបំផុត ទណ្ឌិត សម រង្ស៉ី បានធ្វើមាតុភូមិនិវត្តន៍ទៅដល់ទឹកដីរបស់ខ្លួន ឯប្រទេសបារាំងវិញហើយ ក្រោយបរាជ័យដ៏អាម៉ាសធ្ងន់ធ្ងរបំផុតក្នុងផែនការរដ្ឋប្រហារ៩វិច្ឆិកា (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋដែលចាញ់បោកក្រុមក្បត់ជាតិទាំងនៅក្នុងស្រុកនិងរត់ទៅប្រទេសថៃ វិលត្រឡប់ចូលកម្ពុជាវិញ ដោយមិនយកទោសពៃរ៍ (ចុចអាន)

៣៖ តុលាការជូនដំណឹងអំពីការបិទការ «ស៊ើបសួរលើសំណុំរឿង» លោក កឹម សុខា ហើយគ្រោងបញ្ជូនទៅជំនុំជម្រះ (ចុចអាន)

៤៖ ក្រសួងការបរទេសកម្ពុជា ថ្កោលទោសវិទ្យុអាស៊ីសេរីដែលបំភ្លៃរបាយការណ៍ ពាក់ព័ន្ធនឹង EBA ដើម្បីបំភាន់សាធារណជន (ចុចអាន)

៥៖ រាជរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍ប្រកាសថា ផែនការផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយមនៅកម្ពុជា ដែលរៀបចំដោយមេឧទ្ទាម សម រង្ស៉ី បានទទួលបរាជ័យទាំងស្រុង (ចុចអាន)

៦៖ សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីដោះលែងអ្នកចាញ់បោកក្រុមឧទ្ទាមឱ្យនៅក្រៅឃុំ ក្រោយផែនការរដ្ឋប្រហារបរាជ័យទាំងស្រុង (ចុចអាន)

៧៖ លោក កឹម សុខា មិនគាំទ្រទង្វើរបស់ទណ្ឌិត សម រង្ស៉ី ដែលញុះញង់ចង់បង្កហិង្សានៅក្នុងប្រទេសកម្ពុជា (ចុចអាន)

៨៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ VOA ជួលម៉ោងផ្សាយនៅវិទ្យុក្នុងស្រុកចំនួន២, ចំណែក RFA ត្រូវកែពាក្យ «របបក្រុងភ្នំពេញ» ជាមុនសិនទើបអនុញ្ញាត (ចុចអាន)

៩៖ លោក កឹម សុខា ទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការ (ចុចអាន)

១០៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងសមាសភាពសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម អាណត្តិថ្មី១១រូប (ចុចអាន)