(កំពង់ស្ពឺ)៖ លោក ម៉ាន់ ប៊ុនធឿន អ្នកកាសែតជើងចាស់ និងធ្លាប់បម្រើការងារជូនអង្គភាពព័ត៌មានល្បីៗ ជាច្រើននៅក្នុងប្រទេស បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ហើយត្រូវគ្រួសារបញ្ជូនទៅមន្ទីរកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់ តែក្រុមគ្រួសារកំពុងជួបបញ្ហាខ្វះខាតប្រាក់ សម្រាប់ការព្យាបាលបន្ត និងសុំអំពាវនាវដល់សប្បុរសជន និងអ្នករួមអាជីពជួយថវិកាដើម្បីព្យាបាលជំងឺ។

សូមរំលឹកថា លោក ម៉ាន់ ប៊ុនធឿន កាលអំឡុងឆ្នាំ១៩៩៣ គាត់ជាស្ថាបនិកមួយរូបរបស់កាសែតរស្មីកម្ពុជា, ឆ្នាំ១៩៩៧ ធ្លាប់ជានិពន្ធនាយកកាសែតដំណឹងពេលល្ងាច, ឆ្នាំ២០០៣ ជានិពន្ធនាយកកាសែតសហស្សវត្សថ្មី ហើយចាប់ឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ ធ្លាប់ធ្វើជានិពន្ធនាយកកាសែតកម្ពុជាថ្មី ហើយលោកក៏បានសរសេរ
អត្ថបទអោយកាសែតធំៗមួយចំនួនទៀតធ្វើការចេញផ្សាយផងដែរ។

បច្ចុប្បន្នលោក ម៉ាន់ ប៊ុនធឿន ត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅក្នុងមន្ទីរពេទ្យខាងលើក្នុងស្ថានភាពជំងឺរបស់លោកមានសភាពធ្ងន់ធ្ងរបំផុត។

លេខទូរស័ទ្ទសម្រាប់ទំនាក់ទំនងក្រុមគ្រួសារលោក ម៉ាន់ ប៊ុនធឿន៖ ០១០ ៧៥ ៥៥ ៨១