(ព្រះសីហនុ)៖ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ដឹកនាំដោយលោកម៉ាង ស៊ីណេត អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៩នេះ បានចាប់ក្រុមប្រើអំពើហិង្សា ក្នុងជម្លោះដីធ្លីចំនួន ១៦នាក់ នៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់។

យោងតាមសមត្ថកិច្ចមូលដ្ឋាន មនុស្សទាំង ១៦នាក់នេះ ជាប់សង្ស័យពាក់ព័ន្ធនិងជម្លោះដីធ្លី រហូតដល់មានការផ្ទុះអាវុធ កាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងនោះសមត្ថកិច្ចបានដកហូត វត្ថុតាងមួយចំនួន ដូចជា កាំភ្លើងកែច្នៃ កាំបិត ពូថៅ ចបជីក និងឧបករណ៍មួយចំនួនទៀត ដែលអាចប្រើប្រាស់សម្រាប់ការតតាំងដោយជម្លោះហិង្សា ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀតផង។

មន្ត្រីមូលដ្ឋានរូបនោះបានទៀតថា ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង ១៦នាក់ត្រូវបាននាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។សូមបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖

*ទី១ ៖ ឈ្មោះ ញ៉ែម សុផាត ភេទប្រុស អាយុ៤២ឆ្នាំ ទី២៖ ឈ្មោះ ប៉ោ ឌឿន ភេទប្រុស អាយុ ៥២ឆ្នាំ, ទី៣៖ ឈ្មោះ ហែម កុសល ភេទប្រុស អាយុ២៥ឆ្នាំ, ទី៤៖ ឈ្មោះ ផាត់ មករា ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើតខេត្ដតាកែវ, ទី៥៖ ឈ្មោះ ជុំ ចេង ភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំណើតខេត្តកំពត, ទី៦៖ ឈ្មោះ ស ចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ ស្រុកកំណើតខេត្តកំពង់ឆ្នាំង, ទី៧៖ ឈ្មោះ ភាន វៃ ភេទប្រុស អាយុ២៨ឆ្នាំ ស្រុកកំណើតខេត្ដបន្ទាយមានជ័យ, ទី៨៖ ឈ្មោះ ណយ ធួក ភេទប្រុស អាយុ ៣៥ឆ្នាំ ស្រុកកំណើតខេត្ដបាត់ដំបង, ទី៩៖ ឈ្មោះ ហែម ទន់ដែន ភេទប្រុស អាយុ២៦ឆ្នាំ ស្រុកកំណើតខេត្ដព្រៃវែង, ទី១០៖ ឈ្មោះ សោម រ៉ាឌី ភេទប្រុស អាយុ ២៥ឆ្នាំ ស្រុកកំណើតខេត្តកំពង់ចាម, ទី១១៖ ឈ្មោះ មន វ៉ិត ភេទប្រុស អាយុ២៦ឆ្នាំ ស្រុកកំណើតខេត្ដពោធិ៍សាត់, ទី៖១២ ឈ្មោះ មាណ អាល់រី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម ស្រុកកំណើតខេត្ដកំពង់ចាម, ទី១៣៖ ឈ្មោះ ងិន អាង ភេទប្រុស អាយុ២៥ឆ្នាំ ស្រុកកំណើតខេត្ដតាកែវ, ទី១៤៖ ឈ្មោះ ស៊ិន សុភា ភេទប្រុស អាយុ២២ឆ្នាំ ស្រុកកំណើតខេត្ដឧត្ដមានជ័យ, ទី១៥៖ ឈ្មោះ ណេង វីរៈ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតខេត្តកំពត។ ទាំង១៥នាក់ខាងលើនេះស្នាក់នៅបណ្ដោះអាសន្ន ពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ និងទី១៦៖ ឈ្មោះ ស ឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះអាសន្ន សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

បច្ចុប្បន្ននេះជនសង្ស័យខាងលើ រួមជាមួយវត្ថុតាងមួយចំនួន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុ រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕