(ភ្នំពេញ)៖ គណៈកម្មការជំនាញរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកិច្ចប្រជុំពិភាក្សាលើកសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិការទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។

កិច្ចប្រជុំបានធ្វើឡើងវិមានរដ្ឋសភា ក្រោមអធិតីភាព លោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភារួមជា មួយតំណាងគណៈកម្មការនានា និងអាជ្ញាធរសវនកម្មជាតិ ជាមួយតំណាងរាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងសហការី ដើម្បីពិនិត្យពិភាក្សាលើសេចក្តី ព្រាងច្បាប់ពីរ៖១សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និង២-សេចក្តីព្រាងច្បាប់ស្តី ពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ ការគ្រប់ គ្រងឆ្នាំ២០១៨។

កិច្ចប្រជុំបានពិភាក្សានេះផ្តោតទៅលើចំណុចសំខាន់ៗ មានដូចជា ៖សេចក្តីត្រូវការ សំណូមពរ និងការរំពឹងទុករ បស់ប្រជាជនកម្ពុជាជាម្ចាស់ឆ្នោតក្នុងដំណាក់កាលថ្មីនៃ ការអភិវឌ្ឍន៍នៅលើមាគ៌ាឈា នឆ្ពោះទៅរកអនាគត ដ៏រុងរឿង ភ្លឺស្វាង និងត្រចះត្រចង់។ ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ក្នុងរយៈ ពេលមធ្យមខាងមុខគឺចាប់ ពីពេលនេះរហូតដល់ឆ្នាំ២០២៥។ ត្រៀមខ្លួន និងពង្រឹងសមត្ថភាពទាំងខាងក្នុង និងខាងក្រៅដើម្បីលើកកម្ពស់ ភាពប្រកួតប្រជែង។ ជំរុញឱ្យបានខ្លាំងក្លានូវ ការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចដើម្បីធានាសុខសន្តិភាព ស្ថិរភាព និងចិរភាពនៃកំណើនសេដ្ឋកិច្ចសំដៅលើក កម្ពស់សុខមាលភាពជូនប្រជាជន។ រដ្ឋបានយកចិត្តទុកដាក់ដល់ការរស់នៅ របស់ប្រជាជនដោយមិនយកពន្ធ លើដីស្រែកសិកម្ម និងមិនយកពន្ធលើ បៀរវត្សដែល មានកម្រឹតអប្បបរមា។វិសោធនកម្ម ច្បាប់ពន្ធដារនៅ ក្នុងច្បាប់ គ្រប់គ្រងថវិកាប្រចាំឆ្នាំ។

ចំណែកឯសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨គឺផ្អែកលើការបូកសរុបទិន្នន័យចំណូល-ចំណាយ ដែលត្រូវបានកត់ត្រាដោយ គណនេយ្យករសាធារណៈ និងផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនៃទិន្នន័យទាំងនេះជាមួយ អាណប័កពាក់ព័ន្ធទាំងថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ៕