(ភ្នំពេញ)៖ លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលបានរៀបចំកម្មវិធីកម្សាន្តជាច្រើនក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានថ្លែងអំណរគុណចំពោះដៃគូសហការ និងសាធារណជន ដែលបានគាំទ្រ និងធ្វើឱ្យកម្មវិធីកម្សាន្តថ្ងៃបុណ្យអុំទូក ទាំង៣ថ្ងៃកន្លងមកនេះ ប្រព្រឹត្តទៅដោយរលូន និងសប្បាយរីករាយបំផុត។

លោកស្រីបានថ្លែងបន្ដថា៖ «ខ្ញុំសូមអរគុណដល់ដៃគូសហការទាំងអស់ ជាពិសេសបុគ្គលិក និងសាធារណជន ដែលបានមកកម្សាន្តនៅស្តង់ពិព័រណ៍របស់ក្រុមហ៊ុន និងទស្សនាការប្រគំតន្ត្រី ដែលយើងសហការជាមួយស្ថានីយទូរទស្សន៍បាយ័ន នៅទីតាំងមុខមហោស្រពកោះពេជ្រ។

គួរបញ្ជាក់ថា រៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យអុំទូក ក្រុមហ៊ុនស្រាបៀរកម្ពុជា តែងតែរៀបចំសកម្មភាពកម្សាន្តជាច្រើននៅបរិវេណមុខមហោស្រពកោះពេជ្រ ដែលមិនត្រឹមតែផ្តល់នូវអនុស្សាវរីយ៍ជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូនការផ្សងសំណាងជាកាដូ និងឱកាសប្រូម៉ូសិនជាច្រើន រាល់ការទិញផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ (KUDO) ស្រាបៀរស្តោត បាលីប្លេក (Barrley Black) ទឹកក្រូចអាយស៍ (IZE) ភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ) និងទឹកបរិសុទ្ធកម្ពុជា ផងដែរ។

លោកស្រីបានបញ្ជាក់ថា៖ «ការចូលរួមសប្បាយរីករាយ ស្រែកហ៊ោកញ្ជ្រៀវ និងថតរូបលេងកម្សាន្ត គឺជាការលើកទឹកចិត្តដល់ក្រុមការងារយើងខ្ញុំទាំងអស់គ្នា ហើយយើងសន្យាថានឹងផ្តល់នូវក្តីរំភើប និងអនុស្សាវរីយ៍ល្អឥតខ្ចោះបែបនេះនៅឆ្នាំបន្តបន្ទាប់ទៀត»