(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន ៤នាក់ រស់នៅខណ្ឌដង្កោ បានបាត់លិខិតបញ្ជាក់កម្មសិទ្ធិអចលនទ្រព្យ និងបានដាក់ពាក្យបណ្តឹងជូនអាជ្ញាធរសង្កាត់ជើងឯករួចហើយ ព្រមទាំងអំពាវនាវដល់បងប្អូនណារើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់ ពួកគាត់មិនទទួលខុសត្រូវឡើយ។

ប្រជាពលរដ្ឋទាំង៤នាក់ រួមមាន៖ លោក អ៊ុត គឹមសុន អាយុ៤០ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅ ផ្ទះលេខ ៣៤A ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ, លោក អ៊ុត សឿង អាយុ៦៩ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅ ផ្ទះលេខ ៣៤A ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ, អ្នកស្រី អ៊ុត កុម្ភៈ អាយុ៣០ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅ ផ្ទះ លេខ
៣៤A ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងអ្នកស្រី អ៊ុត ស្រីនី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅ ផ្ទះលេខ ៣៤A ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការបាត់លិខិតបញ្ជាក់កម្មសិទ្ធិអចលនទ្រព្យនេះ យើងខ្ញុំបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ និងសង្កាត់រួចរាល់ហើយ៕