(ភ្នំពេញ)៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទីបាននិងកំពុងនាំគ្នាសម្រុកដើរលេងកម្សាន្ដ យ៉ាងសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែងប្រទីប និងសំពះព្រះខែ អកអំបុក ដែលត្រូវនឹងថ្ងៃទី៣ នៃព្រះរាជពិធី។ ប្រជាពលរដ្ឋម្នាក់ៗ បានបង្ហាញនូវទឹកមុខសប្បាយរីករាយ បន្ទាប់ពីពួកគាត់បានដើរលេងសប្បាយ ដោយគ្មានការភ័យខ្លាចអ្វីទាំងអស់។

ដោយឡែកបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ ត្រូវបានធានាបានយ៉ាងល្អប្រសើរ គ្មានបាតុភាពណាមួយកើតឡើងនោះទេ បន្ទាប់ពីកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ ត្រូវបានពង្រាយការពារយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ ដែលមកកម្សាន្ដសប្បាយក្នុងរាជធានីភ្នំពេញ ពិសេសម្ដុំព្រះបរមរាជវាំង និងតាមបណ្ដោយជួរមាត់ទន្លេ។ (សូមទស្សនាកម្រងរូបភាព)៖