(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០១៩នេះ ថ្នាំលាបឌូឡាក់ (Dulux) បានចូលរួមឧបត្ថម្ភដល់ទូក ង ឈ្មោះ «ឆក់វ័យតេជោសែនជ័យ» មកពីស្រុកកងមាស ខេត្តកំពង់ចាម ដែលជាទូកមួយលឿន និងមានការទទួលបំនុកបំរុងពីលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលផងដែរ។

តំណាងក្រុមហ៊ុន AkzoNobel ដែលជាម្ចាស់ថ្នាំលាបដ៏ល្បីមួយជាយូរមកហើយនោះ គឺថ្នាំលាប ឌូឡាក់ ( Dulux) បាននាំយកមួក អាវយឺត និងថវិកាទៅឧបត្ថម្ភទូក ង ឈ្មោះ «ឆក់វ័យតេជោសែនជ័យ» មកពីស្រុកកងមាស ខេត្តកំពង់ចាម។ ចំណុះទូកទាំងអស់ មានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានថ្នាំលាបដ៏ល្បីមួយ ជួយឧបត្ថម្ភលើកទឹកចិត្ត ក្នុងនោះមាន មួក អាវយឺត សម្រាប់ចំណុះទូកទាំងអស់ និងប្រាក់លើកទឹកចិត្តចំនួន១០លានរៀល។

ឌូឡាក់ ( Dulux) ជាផលិតផលដែលមានគុណភាពខ្ពស់ពី AkzoNobel ដែលមានឈ្មោះដ៏ល្បីល្បាញ និងជឿទុកចិត្តជាសកលនៅទូទាំងពិភពលោក ក្នុងការបង្កើតសោភ័ណភាពស្រស់ថ្លា ការពារ និងថែរក្សានូវគេហដ្ឋាន និងសំណង់អាគារគ្រប់ប្រភេទរបស់លោកអ្នក៕