(ភ្នំពេញ)៖ លទ្ធផលក្នុងការសម្រក់ទៀន ផ្សងប្រផ្នូលទឹកភ្លៀង ក្នុងខេត្តរាជធានីទាំង២៥ ទូទាំងប្រទេស សម្រាប់ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ នៅក្នុងព្រះរាជពិធីសម្រក់ទៀនជ័យ ដើម្បីបួងសួងព្យាករណ៍អំពីឧទកៈធារា ឬដំណើរទឹកភ្លៀង ត្រូវបានបា្ររព្ធធ្វើឡើង ក្នុងព្រះបរមរាជវាំង នារាត្រីថ្ងៃ១៥កើតពេញបូរណ៌មី ខែកត្តិក ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ជា ថ្ងៃទី ពីរ នៃព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រោមព្រះរាជា ធិបតី ភាព ដ៏ខ្ពង់ ខ្ពស់ ព្រះករុណា ព្រះបាទសម្តេច ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះ មហា ក្សត្រនៃ កម្ពុជា។

តាមទំនៀមទម្លាប់ខ្មែរយើង ជារៀងរាល់ឆ្នាំ នៅរាត្រីថ្ងៃទី២ នៃព្រះ រាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ តែងតែរៀបចំព្រះរាជពិធីសម្រក់ទៀនជ័យ បួងសួងព្យាករណ៍អំពីដំ ណើរទឹកភ្លៀង ទៅតាមលក្ខណៈជំនឿ ប្រពៃណី ខ្មែរ បានទស្សន៍ទាយ ដោយការបន្តក់ទៀន ពីក្បាលទៅកន្ទុយនាគ ដែល មាន តាំងពី បុរាណ កាលរៀងមក ដើម្បីផ្សងចង់ដឹង អំពីទឹកភ្លៀងនាឆ្នាំខាងមុខ។

តាមលទ្ធផលពីការផ្សងប្រផ្នូល តាមរយៈសម្រក់ភ្លៀងទៀនជ័យ ដើម្បីចង់ដឹងនូវទឹកភ្លៀងទូទាំង២៥ខេត្តរាជធានី សម្រាប់ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវបានព្រះជា យា ធិបតី កងកេន បាគូ ព្រះបរមរាជវាំង បានទូលថ្វាយ និងជំរាបជូនថា៖

១៖ ខេត្តកណ្តាល៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម, ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២៖ ខេត្តកំពត៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម, ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៣៖ ខេត្តកំពង់ចាម៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម, ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៤៖ ខេត្តកំពង់ធំ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច, កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៥៖ ខេត្តកំពង់ឆ្នាំង៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម, ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៦៖ ខេត្តកំពង់ស្ពឺ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច, កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៧៖ ខេត្តកែប៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម, ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៨៖ ខេត្តកោះកុង៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម, ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៩៖ ខេត្តក្រចេះ៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម, ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១០៖ ខេត្តតាកែវ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច, កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១១៖ ខេត្តបាត់ដំបង៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម, ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១២៖ ខេត្តបន្ទាយមានជ័យ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច, កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៣៖ ខេត្តប៉ៃលិន៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម, ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៤៖ ខេត្តពោធិសាត់៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម, ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៥៖ ខេត្តព្រៃវែង៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច, កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៦៖ ខេត្តព្រះវិហារ៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម, ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៧៖ រាជធានីភ្នំពេញ៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម, ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៨៖ ខេត្តមណ្ឌលគិរី៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម, ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៩៖ ខេត្តរតនគិរី៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម, ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២០៖ ខេត្តស្វាយរៀង៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច, កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២១៖ ខេត្តសៀមរាប៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម, កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២២៖ ខេត្តស្ទឹងត្រែង៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម, ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២៣៖ ខេត្តព្រះសីហនុ៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម, ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២៤៖ ខេត្តឧត្តរមានជ័យ៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម, ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២៥៖ ខេត្តត្បូងឃ្មុំ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច, កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន៕