(ភ្នំពេញ)៖ ព្រឹត្តិការណ៍តន្ត្រី ដែលរៀបចំឡើងដោយក្រុមហ៊ុន «ខ្មែរ ប៊ែវើរីជីស» ដោយមានវត្តមានរបស់តារាចម្រៀងវ័យក្មេង គឺកញ្ញា ទេព បូព្រឹក្ស នៅលើឆាកឆាកតន្ត្រី នាយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញ ត្រូវនឹងយប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បានបង្កើតបរិយាកាសយ៉ាងសប្បាយខ្លាំង និងសម្លេងហ៊ោកញ្ជ្រៀវយ៉ាងសម្បើមតែម្តងពីសំណាក់អ្នកគាំទ្រ។

លោក ម៉ៃឃើល សុវណ្ណ តំណាងក្រុមហ៊ុនស្រាបៀរកម្ពុជា បានបញ្ជាក់ឱ្យដឹងថា៖ « ក្រុមហ៊ុន បានអញ្ជើញតារាចម្រៀងកំពូល ប្រចាំប្រទេសកម្ពុជា ជាច្រើនរូប សម្រាប់រយៈពេលបុណ្យអុំទូកទាំង៣ថ្ងៃ។ សម្រាប់រាត្រីថ្ងៃទី១១ ដែលត្រូវជាថ្ងៃបុណ្យអុំទូកទីពីរនេះ យើងនឹងមានតារាចម្រៀងល្បីៗ ដូចជា៖ លោក ខេមរៈ សេរីមន្ត, អ្នកនាង ពេជ្រ សោភា, អ្នកនាង សុគន្ធនីសា និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត ត្រៀមខ្លួនឡើង មកបកស្រាយចម្រៀងផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកក៏បានអញ្ជើញប្រជាពលរដ្ឋកម្ពុជា ឱ្យមកកម្សាន្តនៅបរិវេណសាលមហោស្រពកោះពេជ្រ និងចូលទស្សនា ស្តង់ពិព័រណ៍ខ្នាតយក្ស រៀបចំឡើងដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជា ស្រាបៀរកម្ពុជា ស្រាបៀរបាល្លីប្លែក ទឹកក្រូចអាយស៍ និងទឹកផ្លែឈើជូបដែលរាល់ការជាវផលិតផល របស់ក្រុមហ៊ុននឹងទទួលបានប្រូម៉ូសិនពិសេសៗផងដែរ។

គួរបញ្ជាក់ថា ការប្រគំតន្រ្តីនឹងចាប់ផ្តើមពីម៉ោង ៧យប់តទៅ និងមានការចាប់រង្វាន់ដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក និងទូរស័ព្ទដៃអាយហ្វូន 11 Max Pro ផងដែរ៕