(ភ្នំពេញ)៖ នៅសាលាបឋមសិក្សាកំបូល ស្ថិតនៅខណ្ឌកំបូល នាព្រឹក ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានរៀបចំពិធីហូបអំបុកខ្មែរ «ការពារជាតិ សាសនា ព្រះមហាក្សត្រ» ដើម្បីបង្ហាញពី សាមគ្គីភាព ឯកភាពជាតិ និងរួមគ្នាការពារជាតិ សាសនា ព្រះមហាក្សត្រ និងជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍជាតិ។

ពីធីនេះរៀបចំឡើងដោយមានកិច្ចសហការជាមួយអាជ្ញាធរខណ្ឌ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក្រុមប្រឹក្សាសង្កាត់ សហជីព កម្មករ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ប្រកបដោយបរិកាសសប្បាយរីករាយ។

ជាពិសេស ក៏បានឆ្លៀតពេលអញ្ជើញចូលរួមសួរសុខទុក្ខ ដល់អ្នកចូលរួមកម្មវិធីទាំងអស់ផងដែរ ពីសំណាក់ថ្នាក់ដឹកនាំសមាជិកព្រឹទ្ឋសភា និងលោកអភិបាលរងរាជធានីភ្នំពេញ៕