(ភ្នំពេញ)៖ ដើម្បីជាផ្នែកមួយនៃកិច្ចសហការអភិវឌ្ឍន៍ របស់សហភាពអឺរ៉ុបជាមួយប្រទេសកម្ពុជា សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានចូលរួមលើកកម្ពស់ទាំងកេរដំណែលវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ទាំងសមភាពយេនឌ័រ ដោយបានចូលរួមជួយឧបត្ថម្ភដល់ទូកចែវនារី នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ អកអំបុក ក្នុងឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឱ្យដឹងទៀតថា សហភាពអឺរ៉ុប មានមោទនភាពឧបត្ថម្ភទូកចែវនារី ព្រះពៃស្រពណ៍ មកពីភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលជាការឧបត្ថម្ភពីរឆ្នាំជាប់គ្នា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី១០ ដល់១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ភូមិកំពង់បាស្រូវ មានទូកចែវនារី ចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក ចាប់តាំងពីចុងទស្សវត្សឆ្នាំ១៩៩០មកម្លេះ។ ការឧបត្ថម្ភរបស់សហភាពអឺរ៉ុប រួមមានការឧបត្ថម្ភជាសម្ភារ (ការជួស ជុលទូក និងឯកសណ្ឋានសម្លៀកបំពាក់) ព្រមទាំងការចំណាយលើម្ហូបអាហារ និងចំណាយផ្សេងៗ នៅក្នុងអំឡុងពេលហាត់សម និងអំឡុងពេលការចូលរួមព្រះរាជពិធីបុណ្យអុំទូក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា៖