(ភ្នំពេញ)៖ ៩ វិច្ឆិកា គឺជាថ្ងៃដែលកម្ពុជាប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និងជាថ្ងៃបុណ្យកំណើតនៃកងយោធពលខេមរភូមិន្ទផងនោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីហូបអំបុកខ្មែរ «ការពារជាតិ សាសនា ព្រះមហាក្សត្រ» ដើម្បីបង្ហាញពីការរួបរួមសាមគ្គីជាកម្លាំងការពារជាតិ សាសនា ព្រះមហាក្សត្រ និងជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍជាតិ។

ប្រជារាស្រ្តខ្មែរទូទាំងនគររួបរួមសាមគ្គីគាំទ្ររាល់វិធានការផ្លូវច្បាប់ទាំងអស់របស់រាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតនូវទង្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ រដ្ឋប្រហារដូររបបរាជានិយម និងរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ ពីសំណាក់មេចលនាឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី និងគូកន។

៩ វិច្ឆិកា ប្រជារាស្រ្តខ្មែរសូមចូលរួមអបអរសាទរប្រារព្ធទិវាឯករាជ្យជាតិខ្មែរ និងចូលរួមពិធីទទួលទានអំបុកខ្មែរ ដើម្បីថែរក្សាការពារជាតិ សាសនា ព្រះមហាក្សត្រ ឱ្យបានស្ថិតស្ថិរគង់វង្សជាដាច់ខាត ដូច្នះស្មារតី៩វិច្ឆិកា គឺការពារជាតិ សាសនា ព្រះមហាក្សត្រ។

ម្យ៉ាងវិញទៀត ការរៀបចំពិធីនេះក៏មានគោលបំណងក្រើនរំលឹក ការយល់ដឹងអំពីប្រវត្តិ និងសកម្មភាពអកអំបុក ដើម្បីចូលរួមថែរក្សាកេរដំណែលដូនតា ដែលបានបន្សល់ទុកឱ្យបានគង់វង្សល្អ ដល់កូនចៅជំនាន់ក្រោយបានស្គាល់បានឃើញ និងបានដឹងគ្រប់ៗគ្នាផងដែរ៕