(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននាំគ្នារៀបចំពិធីហូបអំបុកសាមគ្គី អំបុកខ្មែរថែជាតិ សាសនា និងព្រះមហាក្សត្រ ក្រោមបរិយាកាស ស្និតស្នាល សប្បាយរីករាយ។

លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យអង្គភាព Fresh News ដឹងនៅព្រឹកនេះថា ការរៀបចំពិធីហូបអំបុកថ្ងៃនេះ គឺដើម្បីអបអរសាទរដល់បុណ្យឯករាជ្យជាតិ ក៏ដូចជា បង្ហាញអំពីការសាមគ្គីរបស់ប្រជាពលរដ្ឋ ក្នុងការទទួលទានអំបុកដើម្បី ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។ ការទទួលទានអំបុកនេះក៏ជាការឆ្លើយតបចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សុខសន្តិភាពដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនាទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេសដើម្បីឆ្លើយតបទៅនឹង ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី ឱ្យប្រជាពលរដ្ឋបះបោលផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕