(ភ្នំពេញ)៖ នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ វាគ្មិនកិត្ដិយសចំនួន១២រូប ដែលជាម្ចាស់អាជីវកម្ម នាយកប្រតិបត្តិ និងស្ថាបនិក មកពីបណ្ដាក្រុមហ៊ុនល្បីៗ នឹងចូលរូមចែករំលែកពីគន្លឹះសំខាន់ៗ ពីការស្គាល់ទីផ្សារឱកាសហានិភ័យ និងការដោះស្រាយការចម្លងក្នុងអាជីវកម្មនីមួយៗ ដើម្បីបានយល់ដឹងពីម៉ូដែលនៃអាជីវកម្ម និងយុទ្ធសាស្ត្រទីផ្សារ ក្នុងការបង្កើតអតិថិជនឱ្យបានជោគជ័យ។

អ្នកចូលរួមអាចស្ដាប់ បទពិសោធន៍ជាក់ស្តែងរបស់សហគ្រិនពីការកកើត និងវិវដ្ដនៃជំនួញល្បីៗ ក្នុងទីផ្សារបច្ចុប្បន្នថែមទៀត ជាមួយនឹងប្រធានបទ «ស្គាល់ទីផ្សារ» លើវិស័យ សំខាន់ៗក្នុងឆ្នាំ។ វាគ្មិនកិត្ដិយសទាំង១២រូប ដែលនឹងចូលរួមជជែកពិភាក្សាពីគន្លឹះសំខាន់ៗ តាមរយៈការធ្វើបទបង្ហាញ រួមជាមួយកិច្ចពិភាក្សាតុមូលមានដូចជា៖

* ទី១៖ លោក សោម សម្បត្ដិ អគ្គនាយកក្រុមហ៊ុន ថ្នាំពណ៌ជាតិ (វិស័យផលិតកម្ម)
* ទី២៖ លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុងប្ញទ្ធីគ្រុប (វិស័យកសិកម្ម)
* ទី៣៖ លោក ទិត សុធារ៉ា អគ្គនាយកក្រុមហ៊ុន Noir Coffee (វិស័យកាហ្វេ)
* ទី៤៖ លោក ម៉ៅ វិបុល អគ្គនាយកក្រុមហ៊ុន Pheapbol's Brewhouse (វិស័យកាហ្វេ)
* ទី៥៖ លោក សុវណ្ណ បូរ៉ា ប្រធានគ្រប់គ្រងក្រុមហ៊ុន CAFFA Phnom Penh (វិស័យកាហ្វេ)
* ទី៦៖ លោក បេ ចន្ត្រា ប្រធានគ្រប់គ្រង BarCamp ASEAN (វិស័យព័ត៌មានវិទ្យា)
* ទី៧៖ លោក សាយ សុខខេង ស្ថាបនិកក្រុមហ៊ុន DFDL (វិស័យហិរញ្ញវត្ថុ)
* ទី៨៖ លោក ហៃ ភិរម្យ អគ្គនាយកក្រុមហ៊ុន Bosch (វិស័យនាំចូលនិងចែកចាយ)
* ទី៩៖ លោក កែវ ឡុងឌី អគ្គនាយកក្រុមហ៊ុន Sromoch Trading Solution (វិស័យនាំចូលនិងចែកចាយ)
* ទី១០៖ លោក រិន ស៊ីណា អគ្គនាយកក្រុមហ៊ុន Asia Point Construction (វិស័យវិស្វកម្ម)
* ទី១១៖ លោក លី សុវណ្ណដារ៉ុង អគ្គនាយកក្រុមហ៊ុន ស្រមោល អាឃីធេក-Sromal Architects (វិស័យស្ថាបត្យកម្ម)
* ទី១២៖ លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុន Pointer (វិស័យអចលនទ្រព្យ)

សន្និសីទ «រៀនធ្វើជំនួញ» លើកទី៤នេះ និងធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ចាប់ពីម៉ោង៨ព្រឹកដល់៥ល្ងាច នៅសាលាអន្ដរជាតិ SCIA ដើម្បីទទួល យកព័ត៌មាន និងគន្លឹះសំខាន់ៗ ពីទីផ្សារនៃអាជីវកម្មដែលអ្នកចាប់អារម្មណ៍ ជាពិសេសបានស្គាល់ និងយល់ដឹងពីបទពិសោធន៍ មេរៀនដែលបានឆ្លងកាត់ ទស្សនៈវិស័យទាក់ទងនឹងការរកស៊ី និងចក្ខុវិស័យអំពីបរិបទទីផ្សារនៃវិស័យនីមួយៗ ទៅថ្ងៃអនាគតពីម្ចាស់អាជីវកម្មក្នុងវិស័យធំៗ។ សំបុត្រចូលរួមមានតម្លៃត្រឹម ៧ដុល្លារ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ និង១០ដុល្លារ បន្ទាប់ពីថ្ងៃទី១០ដល់ថ្ងៃកម្មវិធី៕