(ភ្នំពេញ)៖ ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា ជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយរបស់ចិន ដែលមានម៉ាកសញ្ញាលំដាប់លេខមួយ នៅប្រទេសកម្ពុជា បានប្រកាសរៀបចំកម្មវិធីសប្បុរសធម៌ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយបានកំណត់ទីកន្លែងរៀបចំកម្មវិធី នៅមាត់ទន្លេមុខព្រះបរមរាជវាំង ក្នុងបរិវេណកោះពេជ្រ -ល-។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ប្រជាពលរដ្ឋ អាចចូលរួមតាមរយៈ ការលេងល្បែងកម្សាន្តសប្បាយៗគ្រប់ប្រភេទ ដើម្បីឈ្នះរង្វាន់ ទឹកបរិសុទ្ធ កាដូ និងរង្វាន់។ ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា និងធ្វើការបរិច្ចាគថវិកា យោងតាមចំនួនទឹកបរិសុទ្ធដែលខ្លួនចែកជូន ដោយចូលរួមបរិច្ចាគថវិកាចំនួន១០សេន ក្នុងមួយដប។

ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា សង្ឃឹមថា នឹងមានមនុស្សកាន់តែច្រើន អាចចាប់ផ្តើមធ្វើសកម្មភាពប្រកបដោយ ទឹកចិត្តដ៏តិចតួចរបស់ខ្លូន ដើម្បីប្រមូលផ្តុំ និងផ្តល់នូវភាពកក់ក្តៅ ដល់រាជធានីភ្នំពេញ។

ក្រុមហ៊ុន នឹងធ្វើការផ្តល់ជូននូវកាដូ និងរង្វាន់សម្ងាត់ដ៏គួរឲ្យភ្ញាក់ផ្អើល ជូនដល់អ្នកចូលរួម នៅទីកន្លែងរៀបចំកម្មវិធីដោយផ្ទាល់ ក៏សង្ឃឹមថា អ្នកទាំងអស់គ្នាអាចចូលរួម ឲ្យបានច្រើនកោះកុរ ដើម្បីរួមគ្នាអបអរសាទរ ពិធីបុណ្យអុំទូក និងធ្វើការបួងសួង សម្រាប់អនាគតជាមួយនឹងក្រុមហ៊ុន អ & អេហ្វ ខេមបូឌា។

គូសបញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ សរុបជិត២ម៉ឺននាក់ ដើម្បីថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់។

ដោយឡែក ទូករាជធានីភ្នំពេញ ដែលត្រូវចូលរួមប្រណាំងឆ្នាំ២០១៩នេះ មានចំនួន៥៥ទូក មកពីតាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ ក្នុងនោះ ទូកអុំបុរស ៣៨ទូក, ទូកចែវ ៤ទូក, ទូកខ្នាតអន្តរជាតិ ១៣ទូក (នារី ២ទូក)៕