(ភ្នំពេញ)៖ ទទួលយកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន និងរីករាយជាមួយការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅណាហ្គាវើលដ៍ ដែលជាពិធីបុណ្យប្រចាំឆ្នាំដ៏ធំមួយ ខណៈណាហ្គាវើលដ៍មានមុខម្ហូបឆ្ងាញ់ៗ និងសម្បូរបែបព្រមទាំងកម្មវិធីកម្សាន្ត ពេញមួយខែវិច្ឆិកានេះ។

ដើម្បីអបអរក្នុងឱកាសដ៏ពិសេសនេះ ណាហ្គាវើលដ៍នឹងមានបម្រើជូននូវម្ហូបខ្មែរ ដែលមានការពេញនិយមបំផុត តម្លៃចាប់ពី៥ដុល្លារ ប៉ុណ្ណោះរៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា នៅភោជនីយដ្ឋាន Indochine និងភោជនីយដ្ឋានក្រោមដី Food Pavilion។

ជម្រើសមួយទៀត ពុកម៉ែបងប្អូនអាចទៅពិសាអាហារប៊ុហ្វេ ពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន The Pangea ដែលមានបន្ថែមម្ហូបខ្មែរ ពិសេសជាច្រើនមុខរួម និងម្ហូបអន្តរជាតិអមដោយការសម្តែងរបាំអប្សរា និងការប្រគំភ្លេងបុរាណខ្មែរដ៏ ពីរោះរណ្តំចាប់ពីម៉ោង០៥៖៣០ ល្ងាចរៀងរាល់ថ្ងៃ។ ថ្ងៃឈប់សម្រាកបន្តបន្ទាប់ ក៏ជាពេលវេលាដ៏ស័ក្តិសមឥតខ្ចោះ សម្រាប់ការពិសាម្ហូបចិន ថ្ងៃត្រង់ពិសេសផងដែរ។

ភោជនីយដ្ឋានចិន ឈ្នះពានរង្វាន់ Hall of Golden Chimes និង Fortune Palace មានបម្រើជូននូវឌីមសាំពិសេសពេលថ្ងៃត្រង់ ពីម៉ោង១១ ព្រឹកដល់០២៖៣០រសៀល រៀងរាល់ចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ ម្នាក់ចាប់ពី ១៨.៨០ដុល្លារ ប៉ុណ្ណោះ។ ថ្មីៗនេះ ភោជនីយដ្ឋាន Fortune Palace បានពង្រីកសេវាកម្មរបស់ខ្លួន ដោយមានបម្រើជូននូវឌីមសាំ ពិសេសរៀងរាល់ថ្ងៃ។

មួយវិញទៀត កុំខកខានទស្សនាការសម្តែងសិល្បៈ នៃព្រះរាជាណាចក្រអច្ឆរិយៈ នៅម៉ោង៥ល្ងាចរៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ និងការសម្តែងសិល្បៈ ពិសេសមួយទៀតនៅម៉ោង៦ល្ងាច។ អ្វីដែលអស្ចារ្យផងដែរនោះ គឺការសម្តែងសិល្បៈដ៏រស់រវើក ដែលមានការសម្តែងរបាំបែបឡាទីន បែបខេប៉ុប និងការសម្តែងដែលធ្វើត្រាប់ តាមតារាល្បីៗនៅម៉ោង១០យប់រៀងរាល់ថ្ងៃ។

រីករាយទស្សនាការសម្តែងសិល្បៈដ៏ជក់ចិត្តនេះ ដោយសេរី និងថតរូបជាមួយអ្នកសិល្បៈជាតិ និងអន្តរជាតិបន្ទាប់ពីការសម្តែង។ សម្រាប់អ្នកដែលចង់ស្នាក់នៅ ក្នុងថ្ងៃឈប់សម្រាកដ៏វែង សូមកុំមើលរំលង ណាហ្គាវើលដ៍ឲ្យសោះ។ បន្ទប់ដឺលុច្សថ្មីនៅណាហ្គាវើលដ៍ទី១ គឺជាបន្ទប់ដ៏មានផាសុកភាពបំផុត ដែលត្រូវបានរៀបចំរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវនៅក្នុងព្រះរាជពិធីបុណ្យអុំទូក និងនាចុងឆ្នាំនេះ។

បន្ទប់ទាំងនេះ ត្រូវបានរចនា និងតុបតែងយ៉ាងស្អាតលាយឡំ ជាមួយក្បាច់ចម្លាក់បែបខ្មែរដ៏រស់រវើក សម្រាប់ការស្នាក់នៅដ៏មានសេចក្តីសុខបំផុត ដែលមានទំហំធំទូលាយជាមួយគ្រែទំហំ King ឬ Twin ដែលភ្ញៀវអាចមើលឃើញទេសភាព ដ៏សែនមនោរម្យនៃរាជធានីភ្នំពេញ ឬមាត់ទន្លេ៕