(ឈៀងទុង, មីយ៉ាន់ម៉ា)៖ ធម្មយាត្រា៥ប្រទេស បានទៅដល់ប្រទេសមីយ៉ាម៉ាហើយ នៅថ្ងៃនេះ។ នាវេលាម៉ោង ២រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ ធម្មយាត្រា៥ដែនដី នៃតំបន់ទន្លេមេគង្គ បានរៀបចំពិធីដាក់បាត្រដល់ព្រះសង្ឃជាច្រើនរហូតដល់ចំនួន ៣០.០០០អង្គ នៅទីតាំងវត្តព្រះផៃមហាមុនី ស្ថិតក្នុងខេត្តឈៀងទុង នៃសហភាពមីយ៉ានម៉ា។

ដំណើរធម្មយាត្រាលើកទី២នេះ បានបន្តដំណើរពីទីតាំងនៅស្រុកឈៀងរ៉ាយ ប្រទេសថៃ ចូលមកដល់ច្រកព្រំដែននៃសហភាព មីយ៉ាន់ម៉ា នៅតំបន់ថាខីឡេក កាលពីថ្ងៃទី២ នៃពិធីធម្មយាត្រាមិ្សលមិញនេះ។

នៅរសៀលនេះ គឺជាពិធីរាប់បាត្រដល់ព្រះសង្ឃប្រមាណ ៣០.០០០អង្គឯណោះ ពិតជាមិនធ្លាប់មានពីមុនមក នៃពិធីធម្មយាត្រាលើកទី២នេះ ក្នុងដែនដីប្រទេសទាំង៥ នៃតំបន់ទន្លេមេគង្គ រួមមាន៖ ថៃ ឡាវ មីយ៉ានម៉ា វៀតណាម និងកម្ពុជា។ បងប្អូនពុទ្ធបរិស័ទទំាងអស់ អញ្ជើញចូលរួមក្នុងពិធីនេះ ដោយសទ្ធាជ្រះថ្លាបំផុត៕