(ភ្នំពេញ)៖ សុខភាព ជាកត្តាដ៏ចម្បងបំផុត ដើម្បីជីវិតរស់ប្រកបដោយសុភមង្គល ការងាររីកចម្រើន។ ដូច្នេះជាមួយនឹងម៉ាស៊ីនត្រជាក់ Samsung Wind-Free ដែលជាម៉ូឌែលចុងក្រោយក្នុងការធ្វើឱ្យជីវិតរបស់លោកអ្នកមានផាសុកភាព និងសុភមង្គលមួយកម្រិតទៀត។

ម៉ាស៊ីនត្រជាក់ Samsung Wind-Free មិនគ្រាន់តែជួយសន្សំសំចៃថវិកាក្នុងការចំណាយរបស់លោកអ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផាសុកភាពជូនលោកអ្នកបានយ៉ាងល្អឥតខ្ចោះថែមទៀតផង។

លោកអ្នកទទួលបានទាំងការសន្សំសំចៃខ្ពស់, អារម្មណ៍ស្រស់ស្រាយ និងសុខភាពល្អក្នុងការរស់នៅព្រមគ្នាតែម្តង។

៤ ចំនុចពិសេស ពីម៉ាស៊ីនត្រជាក់ Samsung Wind-Free ដែលល្អស័ក្តិសមបំផុត និងមិនអាចខ្វះបានក្នុងការជួយសន្សំសំចៃខ្ពស់ និងមានសុខភាពល្អផងដែរ៖

១៖ ឆាប់ត្រជាក់លឿនជាងផលិតផលម៉ាស៊ីនត្រជាក់ធម្មតា 43% ជាមួយនឹងបច្ចេកវិទ្យា Fast Cooling Mode មិនថាលោកអ្នកទើបតែមកដល់គេហដ្ឋាន ឬការិយាល័យពេលណា ឬអាកាសធាតុខាងក្រៅក្តៅប៉ុណ្ណានោះទេក៏លោកអ្នកនៅតែទទួលបានភាពត្រជាក់ស្រួលខ្លួនបែបធម្មជាតិភ្លាមៗតែម្តង!

២៖ ជួយសន្សំសំចៃថាមពលរហូតដល់ 72% ព្រោះ ម៉ាស៊ីនត្រជាក់ Samsung Wind-Free បំពាក់បច្ចេកវិទ្យា Digital Inverter 8 Pole ដំបូងគេក្នុងការធ្វើឱ្យមានភាពត្រជាក់បានលឿនជួយសន្សំសំចៃបានខ្ពស់បំផុត។ អ្វីដែលពិសេសបំផុតនោះគឺគ្មានសំឡេងរំខានដល់ដំណេក ឬការផ្ចង់អារម្មណ៍បំពេញការងាររបស់លោកអ្នកឡើយ!

៣៖ សាយភាពខ្យល់ត្រជាក់បានយ៉ាងល្អឥតខ្ចោះជាមួយនឹងរន្ធចំនួន 21000 រន្ធជួយឱ្យភាពត្រជាក់សាយភាយពេញបន្ទប់ គេហដ្ឋាន ឬការិយាល័យបានល្អ និងមិនធ្វើឱ្យខ្យល់ត្រជាក់បាញ់ចំមុខ ឬដងខ្លួនតែម្នាក់ ឬ មួយជ្រុងនោះទេ!

៤៖ បំពាក់បច្ចេកវិទ្យា Easy Filter Plus filter ជាច្ចេកវិទ្យាដែលបំពាក់មកលើ ម៉ាស៊ីនត្រជាក់ Samsung Wind-Free ជួយកម្ចាត់មេរោគ, ច្រោះយកបាក់តេរីធូលីដី, កំទេចកំទីតូចៗដែលមានក្នុងបរិយាកាសនៃបន្ទប់គេង, ក្នុងគេហដ្ឋាន, ឬការិយាល័យរបស់អ្នកបានយ៉ាងល្អបំផុតរហូតដល់ 99%!! ដូច្នេះលោកអ្នកនឹងមានផាសុកភាពក្នុងការដកដង្ហើមបានយ៉ាងរីករាយ!

ដូច្នេះគ្រាន់តែប៉ុន្មានចំណុចនេះ គ្មានរឿងអ្វីដែលលោកអ្នកត្រូវខ្វាយខ្វល់ទៀតឡើយ ព្រោះម៉ាស៊ីនត្រជាក់ Samsung Wind-Free ជួយសន្សំសំចៃ, ថែទាំ, និងគិតគូពីផាសុកភាពជូនលោកអ្នកជានិច្ច។

សម្រាប់ព័ត៌មានបន្ថែម សូមមកទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ដែលជិតលោកអ្នកបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232៕