(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣២ករណី ក្នុងនោះករណីប្រើប្រាស់១២ករណី និងជួញដូរ២០ករណី ឃាត់ខ្លួនជនសង្ស័យ៦៣នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ១៧ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៧,៧៧៦ករណី ឃាត់មនុស្ស១៦,៤៣៥នាក់ (ស្រី១,១១៧នាក់) ក្នុងនោះមានជនបរទេស៣៤៤នាក់ (ស្រី៥៩នាក់)៕