(ព្រះវិហារ)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជា សុវត្ថិភាពម្ហូបអាហារ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដឹកនាំដោយលោក ដួង មុនី ប្រធានសាខា បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យគុណភាព ទំនិញវេចខ្ចប់ស្រេច តាមផ្ទះលក់ទំនិញនានា តាមផ្ទះលក់ទំនិញនានា ក្នុងភូមិគូលេនត្បូង ឃុំគូលេនត្បូង ស្រុកគូលេន ខេត្តព្រះវិហារ រកឃើញផលិតផលខូចគុណភាពចំនួន៤មុខ យកទៅដុតកម្ទេចចោល។

លោកប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ ទំនិញតាមផ្ទះលក់ទំនិញនានា ក្នុងភូមិគូលេនត្បូង ឃុំគូលេនត្បូង ខាងលើនេះ ក្រុមការងាររបស់លោក បានរកឃើញទំនិញហួសកាលបរិច្ឆេទ ចំនួន៤មុខ មានដូចជា៖ ទឹកក្រូច ចំនួន ០៧ដប, ទឹកត្រី ចំនួន ០១ដប, ទឹកស៊ីអ៊ីវ ចំនួន ០៦ដប និងប្រេងឆា ចំនួន ១០ដប ហើយក្រុមការងារបានធ្វើកំណត់ហេតុដកហូត ទុកដុតកំទេចចោល។

លោក ដួង មុនី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជា អាជីវករ អ្នកលក់ដូរ ទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឲ្យបានហ្មត់ចត់មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារ ទទួលទានដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕