(ភ្នំពេញ)៖ ទីបំផុតពេលវេលា ដែលអតិថិជននិយមគាំទ្រ និងអតិថិជនដែលកុម្ម៉ង់ទិញមុននូវទូរស័ព្ទ iPhone ម៉ូដែលថ្មីពី iOne បានមកដល់ហើយ។

iOne នឹងចាប់ផ្តើម បើកលក់ជាផ្លូវការ នូវ iPhone 11, iPhone 11 Pro, iPhone 11 Pro Max ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នេះតទៅ។ ដូចនេះអតិថិជន ដែលធ្វើការកុម្ម៉ង់ទិញមុន ចាប់ពីថ្ងៃទី១១ ខែតុលាកន្លងទៅនេះ កុំភ្លេចទៅទទួលយកទូរស័ព្ទ នៅ iOne កាណាឌីយ៉ា ចាប់ពីម៉ោង៩ព្រឹកតទៅ។

នៅក្នុងថ្ងៃតែមួយនេះដែរ ក្រៅពីការដាក់បង្ហាញ និងលក់ជាផ្លូវការ ក្រុមហ៊ុន iOne ក៏មានផ្តល់ជូននូវតំលៃពិសេស ទៅលើផលិតផលមួយចំនួន ដូចជា កាសឥតខ្សែ (Powerbeats Pro, Nakamichi), ឧបករណ៏សាកថ្មឥតខ្សែ (Wireless Charger), DJI Osmo Pocket និង ផលិតផលមួយចំនួនជាច្រើនទៀត ដែលការផ្តល់ជូននេះរហូតដល់ ៥០ភាគរយ។ ប្រញ៉ាប់ឡើង តំលៃពិសេស មានតែមួយថ្ងៃ និងមួយសាខា (iOne កាណាឌីយ៉ា) តែប៉ុណ្ណោះ។

សំរាប់ព័ត៌មានលំអិត ក៏ដូចជាមើលផ្ទាល់នូវផលិតផលដាក់តាំងបង្ហាញ អតិថិជនអាចទៅកាន់សាខាទាំងបី របស់ iOne ដូចខាងក្រោម៖

iOne កាណាឌីយ៉ា៖ ជាន់ផ្ទាល់ដីអគារកាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស កែង ផ្លូវ ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ៖ ០២៣ ៩៩ ៨៨ ៨៩

iOne រតនា៖ ជាន់ផ្ទាល់ដីផ្សារទំនើប រតនាផ្លាហ្សា ផ្លូវសហព័ន្ធរុស្សីុ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ៖ ០២៣ ៨៨ ៣១ ០១

iOne សែនសុខ៖ ជាន់ទី១ផ្សារទំនើប អ៊ីអនម៉លសែនសុខស៊ីធី ផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ៖ ០២៣ ៩៩ ៣១ ៦១៕