(ភ្នំពេញ)៖ សាកលវិទ្យាភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងវិទ្យាស្ថានជាតិអប់រំ បានរួមគ្នាបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវមនុស្សសាស្ត្រ និងសង្គមសាស្ត្រជាលើកដំបូងនៅកម្ពុជា ដើម្បីចង់ក្រងឯកសារទុកឲ្យមនុស្សជំនាន់ក្រោយបានយល់ដឹង និងទុកជាចំណេះដឹងផងដែរ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ចូ ហ្សេវ ថាច់ សាស្ត្រាចារ្យមកពី INALCO ប្រទេសបារាំង និងជាប្រធានគម្រោង អភិបាល កិច្ចនិងការរំលេចឡើងនៃការស្រា វជ្រាវផ្នែកមនុស្សសាស្រ្តនៅកម្ពុជា”(GEReSH-CAM)បានឲ្យដឹងក្នុងពិធីប្រជុំបូកសរុបលទ្ធផលគម្រោង នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

លោកបានបញ្ជាក់ថា គោលបំណងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបង្កើតឡើងគឺដើម្បីធ្វើយ៉ាងណាឲ្យយល់អំពីការវិវត្តន៍សង្គមមនុស្ស(ខ្មែរ) ឬសង្គមផ្សេងៗ ដែលមានប្រវត្តិសាស្ត្រ នរក្សវិទ្យា និងភាសាវិទ្យាជាដើម។ មជ្ឈមណ្ឌលបង្កើតឡើងដោយបានជំនួយពីសហគមន៍អឺរ៉ុប និងដៃគូជួយ៤ប្រទេសផ្សេងទៀត។

លោកបន្ថែមថា ការបង្កើតមជ្ឈមណ្ឌល នេះឡើង ដោយសារនៅកម្ពុជា មិនសូវទាន់មានការស្រាវជ្រាវផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រនៅឡើយ។ ជាងនេះដោយសារធនធានមនុស្សផ្នែកស្រាវ ជ្រាវនេះនៅមានតិច។ ដូច្នេះការបង្កើតមជ្ឈមណ្ឌ នេះឡើងក៏ដើម្បីប្រមូលធនធានមនុស្ស ធ្វើការជាមួយគ្នា ដើម្បីធ្វើការស្រាវជ្រាវមានលក្ខខណៈអន្តរជាតិ។

លោកសាស្ត្រចារ្យក៏បានលើកឡើងទៀតការស្រាវជ្រាវក៏ផ្តល់អត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ប្រទេសផងដែរ ប៉ុន្តែត្រូវការស្រាវជ្រាវឲ្យស៊ីជម្រៅពីសង្គម និងប្រវត្តិសាស្ត្រ។ យ៉ាងណាក្តីលោកក៏បញ្ជាក់អំពីការស្រាវជ្រាវមនុស្សសាស្ត្រ និងសង្គមសាស្ត្រមិនបាន ឃើញពីប្រយោជន៍ភ្លាមៗ ដូចជាការស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនោះទេ ប៉ុន្តែផលប្រយោជន៍នៅដើរទៅជំហានវែង។

ចំណែកសាស្ត្រាចារ្យ សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា មជ្ឍមណ្ឌលនេះ នឹងដើរតួជាវេទិការមួយសម្រាប់ឲ្យសាស្ត្រចារ្យដែលមានជំនាញបណ្តុះបណ្តាលនិងស្រាវជ្រាវផ្នែកសង្គមសាស្ត្រ និងមនុស្សសាស្ត្រ បានមកធ្វើជា មួយគ្នា។ 

ជាងនេះក៏បានដើរតួក្នុងការកៀគរថវិការជាតិ និងអន្តរជាតិ ដើម្បីផ្តល់ឱកាសជាទន់ដល់សាស្ត្រាចារ្យទាំងអស់ ក្នុងការបញ្ចេញស្នាដៃ របស់ខ្លួនដើម្បីពង្រឹងចំណេះផ្នែកមនុស្សសាស្ត្រនិងសង្គមសាស្ត្រ។ លោកបន្តថា នៅកម្ពុជាមានអ្នកស្រាវជ្រាវមានច្រើនផ្នែក ប៉ុន្តែដើម្បីឲ្យមានផលប្រយោ ជន៍ដល់មនុស្ស និងសង្គមខ្មែរមិនទាន់មាន ច្រើនទេ ព្រោះពួកគេចង់ល្បីតែប៉ុណ្ណោះ គឺគាត់ ស្រា វជ្រាវហើយគាត់បានបោះពុម្ភជាភាសាអង់គ្លេស។ 

ជាមួយគ្នានោះដែរ លោក សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ បានលើកឡើងថា ការស្រាវជ្រាវពិតជាមានសារៈសំខាន់ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។ ប៉ុន្តែដោយ សារគម្រោងផ្តោលើកការស្រាវជ្រាវមនុស្សសាស្ត្រ និងសង្គមសាស្ត្រ អីញ្ចឹងគ្រូប ង្រៀនមាន តួនាទីសំខាន់ក្នុងការស្វែងយល់ពីអ្នកសិក្សា។ ដូច្នេះការស្រាវជ្រាវនេះតភ្ជាប់គ្នាជាមួយអ្នក សិក្សា។

លោកសង្ឃឹមថា នៅពេលមជ្ឈមណ្ឌលស្រាវជ្រាវនេះ កើតយើងនឹងធ្វើការជាមួយគ្នាហើយ ទទួលលទ្ធផលច្រើនសម្រាប់ ចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា៕