(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃសៅរ៍ ទី១២ តុលា នៅសង្វៀនអ្នកតស៊ូគុណខ្មែរគោជល់ មានការប្រកួតជើងឯកប៉ះគ្នាដ៏ធំអស្ចារ្យរវាង ជើងឯកខ្សែក្រវ៉ាត់៣ដង មឿន សុខហ៊ុច ប៉ះជាមួយ ជើងឯកថៃខ្សែក្រវ៉ាត់៦ដង Yodthounthorng ដ៏កក្រើកហើយជក់ចិត្តនិងធ្វើអោយអ្នកទស្សនាហ៊ោកញ្ជ្រៀវអង្រួនពេញសង្វៀនអ្នកតស៊ូគុណខ្មែរគោជល់។

ជាងនេះទៅទៀត ក៏សូមអបអរសាទរ ដល់អ្នកដែលមានសំណាងបំផុតដែលបានឈ្នះរង្វាន់រថយន្ត Mazda Eclipse ពីក្រវិលកំប៉ុងគោជល់។

ដោយមានការគាំទ្រយ៉ាងធំសម្បើម សំណាក់អ្នកគាំទ្ររាប់លាននាក់ទូទាំងប្រទេសក្នុងកម្មវិធីពីជើងឯកប៉ះគ្នាលើកទី១ ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ អ្នកតស៊ូគុណខ្មែរគោជល់ បានបន្តរៀបចំកម្មវីធីជើងឯកប៉ះគ្នាលើកទី២នេះក្នុងប្រភេទទំងន់ 63.5kg ដែលមានកំពូលជើងឯកគុណខ្មែរ 2រូប គឺម្ចាស់ខ្សែរក្រវ៉ាត់៣ដង មឿន សុខហ៊ុច (ជើងឯកខ្សែរក្រវ៉ាត់គោជល់ឆ្នាំ ២០១៦ជើងឯកខ្សែរក្រវ៉ាត់ MAX 2016 និងជើងឯកខ្សែរក្រវ៉ាត់ ISI Palm 2018) និងឡុង សំណាង ដែលប៉ះជាមួយកំពូលជើងឯកថៃ ២រូប គឺម្ចាស់ខ្សែរក្រវ៉ាត់៦ដង Yodthounthorng ដែលបានប៉ះជាមួយ មឿន សុខហ៊ុច កាលពីយប់ថ្ងៃសៅរ៍ ទី១២ តុលាកន្លងទៅ និង Nattapong ដែលនិងប្រកួតជាមួយ ឡុង សំណាង នៅថ្ងៃ ២៦ តុលាខាងមុខនេះ ដណ្តើមកៅអីវគ្គផ្តាច់ព្រាត់ ដែលនិងប្រព្រឺត្តទៅនៅថ្ងៃ៩ វិច្ឆិកា ២០១៩។

ជើងឯកប៉ះគ្នាជាកម្មវិធីតែមួយគត់ដែលជំរើសយកតែកំពូលកីឡាករនិងជាម្ចាស់ខ្សែរក្រវ៉ាត់ធំៗកន្លងមក ហើយប្រើរយះពេលខ្លីបំផុត និងទទួលបានប្រាក់រង្វាន់ច្រើនបំផុតរហូតដល់១៦លានរៀល ដោយគ្រាន់តែប្រកួតចំនួន ២ប្រកួតប៉ុណ្ណោះ ដែលធ្វើអោយកម្មវិធីនេះក្លាយជាកម្មវិធីប្រដាល់គុណខ្មែរដែលទាក់ទាញបំផុតដែលមិនធ្លាប់មានកន្លងមក។

ហើយអ្វីដែលកាន់តែរំភើបរីករាយថែមទៀតក្នុងរាត្រីដ៏អស្ចារ្យនោះ គឺគោជល់បានប្រគល់រង្វាន់រថយន្ត Mazda Eclipse ដែលមានតំលៃ ២០០លានរៀល ដល់អ្នកមានសំណាងបំផុតដែលបានគាស់ក្រវិលកំប៉ុងគោជល់ ហើយបានឈ្នះរង្វាន់នេះនៅចំពោះមុខទស្សនិកជនរាប់ពាន់អ្នកដែលបានធ្វើជាសក្សីថាគោជល់ ឈ្នះពិត ហើយឈ្នះរង្វាន់ធំជាងគេ។

កម្មវិធី «គោជល់រង្វាន់ធំជាងគេ ឈ្នះពិត» នៅតែបន្តនិងនៅមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ដូចជា រថយន្ដ Mazda Pickup, ម៉ូតូ Honda Dream និងទឹកប្រាក់ $5000, $100 និង រង្វាន់គោជល់រាប់លានកំប៉ុង។

គួរកត់សំគាល់ថា គោជល់ដែលជាភេសជ្ជៈប៉ូវកំលំាងមានគុណភាពល្អជាងគេទូទាំងពិភពលោក និងក្នុងប្រទេសកម្ពុជា តែងតែជំរុញស្មារតីនៃការតស៊ូរបស់អ្នក។

ជាក់ស្តែង គោជល់បានគាំទ្រប្រដាល់គុណខ្មែរអស់រយៈពេលជាច្រើនឆ្នាំកន្លងមក និង បន្តរៀបចំកម្មវិធីប្រគួតប្រដាល់គុណខ្មែរអន្តរជាតិដ៏ធំសម្បើមតាមដែលអាចធ្វើទៅបាន ដើម្បីនាំមកនូវភាពរំភើបសប្បាយរីករាយយ៉ាងក្រៃលែងដល់អ្នកគាំទ្រគុណខ្មែររាប់លានអ្នកទូទាំងប្រទេស។

សូមរង់ចាំតាមដានទស្សនាការប្រកួតបន្ទាប់ក្នុងកម្មវិធីជើងឯកប៉ះគ្នានៅសង្វៀនអ្នកតស៊ូគុណខ្មែរគោជល់ នៅថ្ងៃទី២៦តុលា និងវគ្គផ្តាច់ព្រាត់ នៅថ្ងៃទី៩ វិច្ឆិកា តាមរ យៈការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CNC ចាប់ពីម៉ោង 5:30 ល្ងាច ដល់ ម៉ោង 8:00យប់ ឬ តាមរយៈ Facebook Page របស់គោជល់៖ https://www.facebook.com/redbullcambodia/