(ភ្នំពេញ)៖ ក្រៅពីម្ហូបពិសេស ដែលផ្សំពីក្តាមសៀងហៃ ក្តាមខេត្តកែប ឌីមសាំ ការសម្តែងសិល្បៈ និងរាត្រីកម្សាន្ត ក្នុងពិធីបុណ្យហាឡូវីន ណាហ្គាវើលដ៍ មានផ្តល់ជូននូវកម្មវិធីដ៏អស្ចារ្យជាច្រើនទៀត ពេញមួយខែតុលានេះ។ អ្នកដែលចូលចិត្តពិសាក្តាម អាចអញ្ជើញមកសាកល្បងម្ហូបពិសេស ដែលផ្សំពីក្តាមនៅភោជនីយដ្ឋានប្រណីត នៅក្នុងណាហ្គាវើលដ៍។

រដូវក្តាមសៀងហៃ បានត្រឡប់មកវិញហើយ ដែលណាហ្គាវើលដ៍ នឹងច្នៃយ៉ាងពិសេសតាមការកម៉្មង់របស់អតិថិជនពេញមួយខែតុលានេះ។ ក្តាមនេះ ត្រូវបាននាំចូលពីខេត្តជាំងស៊ូប្រទេសចិន ជាក្តាមដែលល្បីថា មានសាច់ផ្អែម ទន់ និងពងពណ៌មាសដ៏ឈ្ងុយឆ្ងាញ់។ មានបម្រើជូននៅភោជនីយដ្ឋាន Fortune Palace និង Hall of Golden Chimes របស់ណាហ្គាវើលដ៍ ដែលពុកម៉ែបងប្អូនអាចជ្រើសរើស ជាបែបចំហុយជាមួយទឹកស៊ីអ៊ីវ ចម្អិនជាមួយស្រា ដុត ឬបំពង ជាដើម។

លើសពីក្តាមសៀងហៃនេះ ណាហ្គាវើលដ៍ ក៏មានឌីមសាំផងដែរ ដែលមានបម្រើជូនពីម៉ោង១១ព្រឹក ដល់០២៖៣០រសៀល រៀងរាល់ថ្ងៃនៅភោជនីយដ្ឋានចិន Fortune Palace និងនៅភោជនីយដ្ឋាន Hall of Golden Chimes រៀងរាល់ចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ។ ណាហ្គាវើលដ៍ ក៏មានម្ហូបពិសេសច្នៃ ដោយចុងភៅដ៏ចំណានផងដែរ គឺក្តាមថ្មមកពីខេត្តកែប។ សាកល្បងស៊ុបក្តាមថ្ម បែបបារាំងនៅភោជនីយដ្ឋានបារាំង Le Gourmet និងស៊ុបក្តាមថ្ម Shabu Shabu បែបកូរ៉េនៅភោជនីយដ្ឋានកូរ៉េ Korean Grill។ ម្ហូបដ៏ឈ្ងុយឆ្ងាញ់ទាំងពីរមុខនេះ អាចរីករាយពិសាសម្រាប់២នាក់ នៅណាហ្គាវើលដ៍ទី១។

សម្រាប់អ្នកដែលចូលចិត្តបង្កង និងអាហារប៊ុហ្វេពេលល្ងាច ជាមួយតម្លៃសមរម្យ សូមអញ្ជើញទៅភោជនីយដ្ឋាន 2Pangea នៅណាហ្គាវើលដ៍ទី២ រៀងរាល់ថ្ងៃអង្គារ។ ជាភោជនីយដ្ឋាន ដែលមានអាហារប៊ុហ្វេ ច្រើនមុខជាងគេ ក្នុងរាជធានីភ្នំពេញ និងតម្លៃសមរម្យ 2Pangea មានបម្រើជូនជារៀងរាល់ថ្ងៃ ពីម៉ោង០៥៖៣០ ល្ងាចដល់១០យប់។ ភោជនីយដ្ឋានឈ្នះពានរង្វាន់នេះ ក៏មានបម្រើជូននូវអាហារថ្ងៃត្រង់ ថ្ងៃអាទិត្យផងដែរ ពីម៉ោង១១៖៣០ព្រឹក រហូតដល់៣រសៀល រៀងរាល់ថ្ងៃអាទិត្យ ដែលពុកម៉ែបងប្អូនអាចរីករាយពិសា ជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ និងដៃគូពាណិជ្ជកម្ម ខណៈនៅទីនេះ ក៏មានការកម្សាន្តជាច្រើនផងដែរ សម្រាប់កុមារ។

ចំណែកអ្នកដែលចូលចិត្តការកម្សាន្តពេលរាត្រី សូមត្រៀមខ្លួនចូលរួមក្នុងរាត្រីកម្សាន្តហាឡូវីនដ៏អស្ចារ្យ របស់ណាហ្គាវើលដ៍ពីម៉ោង៩យប់ នៅថ្ងៃទី៣០ និងទី៣១ ខែតុលានេះ នៅក្លឹបដាលីនដាលីន។ មានការសម្តែងក្បាច់ រាំដ៏រស់រវើក ការប្រគំតន្ត្រីផ្ទាល់ ម្ហូបពិសេសបែបហាឡូវីន និងភេសជ្ជៈបញ្ចុះតម្លៃផងដែរ។ ធានាថាពិតជាប្លែក និងសប្បាយមិនអាចបំភ្លេចបាននៅទីនេះ។

មួយទៀត កុំខកខានការសម្តែងសិល្បៈរៀងរាល់ថ្ងៃដោយសេរី ចាប់ពីម៉ោង៦ល្ងាច នៅឆាកជាន់ផ្ទាល់ដីក្នុងណាហ្គាវើលដ៍ទី១ ដែលវាជាការសម្តែងដែលផ្តល់ដោយអ្នកសិល្បៈជាតិ និងអន្តរជាតិទាំងអស់ ប្រចាំណាហ្គាវើលដ៍។ មិនតែប៉ុណ្ណោះពុកម៉ែបងប្អូន ក៏អាចមកទស្សនា ការសម្តែងសិល្បៈបុរាណខ្មែរ ឬហៅថាការសម្តែងសិល្បៈព្រះរាជាណាចក្រអច្ឆរិយៈដោយសេរីផងដែរ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង៥ល្ងាច៕