(ព្រៃវែង)៖ កុដិទំហំ៨ម៉ែត្រ គុណ១១ម៉ែត្រសង់ ពីឈើប្រកក្បឿង ជញ្ជាំងក្តា រនាបក្តា ខាងក្រោមថ្ម នៅវត្តកណ្តាល ភូមិលឹង្គ ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្ដព្រៃវែង ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង និងសម្ភារមួយចំនួន នៅម៉ោង៨យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ។

បើតាមរបាយការណ៍របស់អធិការនគរបាលស្រុកព្រះស្ដេច បានបញ្ជាក់ថា អគ្គិភ័យនេះកើតឡើងដោយសារតែឆ្លងចរន្តអគ្គិសនី។

ក្នុងប្រតិបត្តិការនេះ កម្លាំងអធិការរដ្ឋាននគរបាលស្រុកព្រះស្ដេច បានចុះអន្តរាគមន៍ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុកកំពង់ត្របែក បាញ់ទឹកអស់ចំនួន៦រថយន្ត ក្នុងនោះរថយន្តរបស់អធិការស្រុកព្រះស្ដេចអស់ទឹក៤រថយន្ត និងស្រុកកំពង់ត្របែក២រថយន្ត សរុបចំនួន៦រថយន្ត (រលត់១០០ភាគរយ)។

ក្នុងនោះ ក៏បានឆេះខូចខាតថវិកាមាន៖ ថវិការបស់ព្រះចៅអធិការវត្ត ចំនួន២៧,០០០,០០០រៀល។, ថវិការបស់គ្រូសូត្រ១១,៥០០,០០០រៀល និង៤,៥០០ដុល្លារ, ថវិការបស់ពុទ្ធបរិស័ត៥,០០០,០០០រៀល និង១៦,៥០០ដុល្លារ។ សរុបលុយខ្មែរ៣៣,៥០០,០០០រៀល លុយដុល្លារ២១,០០០ដុល្លារ៕