(កណ្ដាល)៖ កម្លាំងអាវុធហត្ថស្រុកលើកដែក សហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ បានចុះបង្ក្រាបបទល្មើសសត្វព្រៃនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅផ្ទះលក់ផលនេសាទ ដែលមានម្ចាស់ឈ្មោះ វ៉ាន់ ថន ភេទប្រុស អាយុ៥៦ឆ្នាំ ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

លោកអនុសេនីយ៍ឯក នូវ សាវឿន មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក បានឲ្យដឹងថា ការចុះអន្តរាគមន៍នេះ កម្លាំងរបស់លោកបានសហការជាមួយ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ ដែលមានសមាសភាពរួមមាន៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILD LIFE ALLIANCE), កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងផ្នែករដ្ឋបាលព្រៃឈើកណ្ដាល។

លោក សាវឿន បន្តថា ការបង្រ្កាបនេះ ជាលទ្ធផលធ្វើការឆែកឆេរ និងចាប់យកវត្ថុតាងរួមមាន៖

*ទី១៖ ពស់វែកក្របីរស់ ០១ក្បាល ទម្ងន់២.៤០kg
*ទី២៖ ពស់ក្រាយរស់ ០១ក្បាល ទម្ងន់០១kg
*ទី៣៖ អណ្ដើករស់ ០៨ក្បាល ទម្ងន់៤.២០kg
*ទី៤៖ ចាបដង្កូវ ងាប់ ៤៥៣ក្បាល
*ទី៥៖ លលកតូច ងាប់ ៨៦ក្បាល
*ទី៦៖ កុកគ្រោងតូច ងាប់ ២២ក្បាល។

បច្ចុប្បន្ន វត្ថុតាងទាំងអស់ ត្រូវបានដកហូតប្រគល់ជូនក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ យកទៅរក្សាទុកដើម្បីចាត់ការនីតិវិធី៕