(ភ្នំពេញ)៖ ម្សៅទឹកដោះគោ ទឹកដោះគោកំប៉ុង ឬដប ទឹកផ្លែឈើ ទឹកសេរ៉ូម នំ និងចំណីអាហារមួយចំនួន សុទ្ធសឹងតែជាអាហារបំប៉ន ដែលផ្ដល់ការលូតលាស់ក៏ល្អមួយសម្រាប់ក្មេងតូចៗ រួមទាំងការបង្កើនសមត្ថភាពខួរក្បាល ភ្នែក ឆ្អឹង ធ្មេញ ជាពិសេសផ្ដល់ឲ្យកុមារនូវសុខភាពល្អផងដែរ។

ដោយមើលឃើញពីអត្ថប្រយោជន៍នៃការលូតលាស់ដ៏ល្អសម្រាប់កុមារ ក៏ដូចជាផ្ដល់ភាពងាយស្រួល និងជម្រើសជាច្រើនសម្រាប់មាតាបិតាក្នុងការស្វែងរក និងស្គាល់នូវផលិតផលដែលមានស្ដង់ដារ និងគុណភាព ពិព័រណ៍កុមារ និងគ្រួសារអនុស្សា បានប្រមូលផ្ដុំនូវក្រុមហ៊ុនម្សៅទឹកដោះគោ ទឹកសេរ៉ូម ថ្នាំ នំ និងអាហារបំប៉នជាច្រើនផ្សេងទៀត មកដាក់តាំងបង្ហាញជាមួយការ ផ្ដល់ជូនយ៉ាងពិសេសនៅថ្ងៃទី១៩-២០ សប្ដាហ៍ក្រោយនេះ។

ក្រុមហ៊ុនម្សៅទឹកដោះគោ និងក្រុមហ៊ុនអាហារបំប៉នល្បីៗ ដែលនឹងចូលរួមក្នុងរដូវកាលពិព័រណ៍កុមារ និងគ្រួសារអនុស្សាលើកទី៧នេះមានដូចជា៖

*ទី១៖ ម្សៅទឹកដោះគោ និងទឹកដោះគោកំប៉ុង ពីក្រុមហ៊ុន NutriGold, Wakodo, Nutrilatt, Pediasure, Royal Ausnz, Ensure, Similac, Enlac, Honilac, Bambix, Milk Kiss, Cute Baby, InMilk, Neolact, Picot ។

*ទី២៖ សេរ៉ូម អាហារបំប៉ន ពី Nutrigen, Pediakid, Halykoo, Mommybooster, Gerber, Happy Baby, Jeedjard Gimme, Scotch, Berocca ។

មិនតែប៉ុណ្ណោះ ក៏មានវត្ដមានផលិតផលចំណីអាហារ នំ និងស្ករគ្រាប់សម្រាប់កុមារពីក្រុមហ៊ុន Milna, GGE, Baby Bites, Kinder Joy, Milkita ផងដែរ។ បន្ថែមពីនេះក្រុមហ៊ុនការ៉េមល្បីៗ ដែលផលិតដោយស្នាដៃកូនខ្មែរ រួមជាមួយការ៉េម ដែលមកពីប្រទេសអូស្ដ្រាលី អង់គ្លេស អាមេរិក នឹងផ្ដល់ជូនរសជាតិថ្មីពិសេសៗ សម្រាប់ប្អូនកុមារពី Aqua S, Dairy Queen, La Pops Gelato, Wall's Cambodia និង Häagen-Dazs ផងដែរ។

មិនត្រឹមតែក្រុមហ៊ុនម្សៅទឹកដោះគោ អាហារបំប៉ន និងចំណីអាហារនោះទេ ពិព័រណ៍កុមារអនុស្សាដែលនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយនេះ នឹងមានការចូលរួមពីបណ្ដាក្រុមហ៊ុនផ្សេងៗទៀតដូចជា សាលារៀន ទឹកដោះគោ ខោទឹកនោម របស់របរក្មេងលេង សម្ភារៈសិក្សា ធានារ៉ាប់រង ធនាគារ គ្រឿងអេឡិចត្រូនិច និងផលិតផលកុមារ និងគ្រួសារជាច្រើនទៀត ដែលនឹងបញ្ចុះតម្លៃពិសេសចាប់ពី ១០% ដល់ ៥០% ជាមួយនឹងការថែមជូនដ៏អស្ចារ្យ សម្រាប់ការចូលរួមទស្សនាក៏ដូចជា សាកសួរព័ត៌មានផ្សេងៗនៅស្ដង់នីមួយៗ។

ចូលរួមពិព័រណ៍កុមារ និងគ្រួសារលើកទី៧ នឹងធ្វើឡើងនៅថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹកដល់៨យប់ នៅអគារពិព័រណ៍កោះពេជ្រ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 012 230 140 ឬ 010 911 776 និងទំព័រហ្វេសប៊ុក Kids Fair & Family Expo Anussa - ពិព័រណ៍កុមារ និងគ្រួសារ ឬ Anussa Events៕