(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូ១៣គ្រឿង, រថយន្តតូច២គ្រឿង, រយន្ដធុនធំ៧គ្រឿង យានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, ស្រវឹង , មិនគោរពសិទ្ធិ, ងងុយដេក និងមិនប្រកាន់ស្ដាំ។

សូមបញ្ជាក់ថា រយៈពេល២២ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២១៨លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១១៧នាក់ របួសធ្ងន់១៨៦នាក់ និងរបួសស្រាល៩៣នាក់៕