(ភ្នំពេញ)៖ ក្នុងឱកាសដែលប្រជាជនកម្ពុជា ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានចូលរួមកាន់ថ្ងៃបិណ្ឌទី៧ នៅវត្តបុទមវត្តី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាថ្ងៃកាន់វេនរៀងរាល់ឆ្នាំ របស់ថ្នាក់ដឹកនាំ, មន្ត្រី, បុគ្គលិកធនាគារជាតិនៃកម្ពុជា។

តាមរយៈបុណ្យកុសលកើតចេញពី បុណ្យកាន់បិណ្ឌនេះទី៧នេះ លោក ជា ចាន់តូ និងស្រីព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកធនាគារជាតិនៃកម្ពុជាក្រៅពី ឧទ្ទិសជាដល់ជីដូន ជីតាមាតា បិតា និងញ្ញាត្តិតិការទាំង៧សន្ដាន ដែលបានចែកឋាន និងបានឧទ្ទិសចំពោះ ដួងវិញ្ញាក្ខខណ្ឌដល់សម្តេចធម្មពោធិសាល ជា ស៊ីម វិរៈយុទ្ធជន-យុទ្ធនារី ដែលស្នេហាជាតិ និងបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងសូមឧទ្ទិសជូនដល់វិញាណក្ខ័ន្ធ ប្រជាជានកម្ពុជាស្លូតត្រង់ដែលស្លាប់ ក្នុងបរបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ។

ទន្ទឹមនឹងនេះក៏បានបួងសួង សូមឲ្យមនុញ្ញផលទាំអស់ដែលកើតចេញពី កម្លាំងសុទ្ធជ្រះថ្លានៃ មហាកម្លាំងសាមគ្គីរបស់ថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិក ធនាគារជាតិនៃកម្ពុជានៅថ្ងៃនេះ ផ្ដល់នូវសេចក្ដីសុខចម្រុងចម្រើន ដល់ថ្នាក់នាំជាតិគ្រប់ៗរូប និងសូមឲ្យប្រជាជន និងមាតុភូមិកម្ពុជាទទួលបានសេចក្ដីសុខសន្តិភាព ព្រមទាំការអភិវឌ្ឍរីកចម្រើនសម្បូររុងរឿង។

លោក ជា ចាន់តូ និងលោកស្រីបានវេបច្ច័យកើតចេញពី ទឹកចិត្តប្រកបដោយសុទ្ធា របស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ធនាគារជាតិនៃកម្ពុជាចំពោះព្រះ ពុទ្ធសាសនាថ្វាសម្ដេច ព្រះសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកនៃគណៈមហានិកាយ សម្រាប់ទ្រទ្រង់ និងកសាងវត្តបុទុមវតី និងប្រគេនទ័យវត្ថុព្រមទាំងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងអារាមនេះផងដែរ៕

Advertising