(កណ្តាល)៖ ហាងលក់សម្ភារទារក និងកុមារ ដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជា ហាង បេប៊ី ឃែរ បានបើកសម្ពោធហាងថ្មី នៅទីក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលជាហាងទី ៧របស់ខ្លួន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានការគាំទ្រខ្ពស់ពីអតិថិជន។

អ្នកស្រី សៀប ចន្ធី អគ្គនាយិការបស់ហាងលក់សម្ភារទារក និងកុមារ បេប៊ី ឃែរ បានថ្លែងក្នុងពិធីសម្ពោធហាងថ្មីនេះថា នេះគឺជាជោគេជ័យដ៏ធំធេង របស់ បេប៊ី ឃែរ រយ:ពេលជាង ១២ឆ្នាំកន្លងមកនេះ ដោយបេប៊ី ឃែរ បានពង្រីកសាខារបស់ខ្លួន ក្នុងទីក្រុងភ្នំពេញ រហូតដល់ ៦សាខា រួមទាំងសាខាទី៧ថ្មី ដែលស្ថិតនៅក្រុងតាខ្មៅ តាមបណ្តោយផ្លូវលេខ២១ ចម្ងាយប្រហែល ៨០០ម៉ែត្រ ពីរង្វង់មូលតាខ្មៅ។

អ្នកស្រីបន្តថា ជោគជ័យនេះ កើតមានឡើង ក៏ដោយសារតែការគ្រាំទ្រពីអតិថិជនគ្រប់ជាន់ថ្នាក់ និងគ្រប់តំបន់ និងស្របតាមទស្សនវិស័យរបស់ បេប៊ី ឃែរ ដែលតែងតែផ្តោតលើ សេវាកម្ម តម្លៃសមរម្យ និងការផ្គត់ផ្គង់សម្ភារ ទារក និងកុមារដ៏សម្បូរបែប។

សូមជម្រាបថា ហាងលក់សម្ភារទារក និងកុមារ បេប៊ី ឃែរ បានចាប់ផ្តើមដំណើរក្នុងទីក្រុងភ្នំពេញ ចាប់តាំងពី ឆ្នាំ២០០៨មកម្ល៉េះ ដែលមាន សាខា សុវណ្ណា (១និង២) សាខា ប៉ាស្ទ័រ សាខាផ្សារមាន់អាំង សាខាច្បារអំពៅ និងសាខាផ្សារកណ្តាល។

ក្នុងឱកាសសម្ពោធហាងថ្មីនេះ ហាង បេប៊ីឃែរ ក៏បានប្រកាសជាផ្លូវការ នូវការដាក់ឲ្យប្រើប្រាស់ Mobile App ឈ្មោះថា BabyCareKh ដែលជាកម្មវិធីបញ្ចាទិញទំនិញតាមរយ:ទូរសព្ទ័ដៃផងដែរ។

ដោយអតិថិជអាចទាញកម្មវីធីមកប្រើប្រាស់ ដោយគ្រាន់តែ Scan QR Code នៅលើ stand មានដាក់តាមសាខារបស់ហាង បេប៊ីឃែទាំងអស់ ឬក៏ចូលក្នុង App Store ឬ Play Store ដើម្បី Download យក BabyCareKh ជាការស្រេច។

BabyCareKh ជា Mobile App ផ្តល់ភាពងាយស្រួល ដល់អតិថិជនដែលមានការរវល់ ដោយគ្រាន់តែចូលទៅក្នុង App របស់ បេប៊ី ឃែរ រួចបញ្ជាទិញ ជាការស្រេច។ ការទូទាត់លុយ ធ្វើឡើងនៅពេលការដឹកទំនិញទៅដល់ដៃអតិថិជន និងតាមមធ្យោបាយផេ្សងៗ ហើយអតិថិជនអាចតាមដាន មើលពីដំណើរការ នៃការបញ្ជាទិញរបស់គាត់ផងដែរ។ កាន់តែពិសេស អតិថិជននឹងទទួលបានប្រូម៉ូសិនជាច្រើន ពេលបញ្ជាទិញអីវ៉ាន់ តាមរយ: Mobile Appមួយនេះផងដែរ។

ជាមួយគ្នានោះផងដែរ ក៏មានផលិតផលម៉ាកសញ្ញាល្បីៗជាច្រើន បានចូលរួមផ្តល់ជាប្រូម៉ូសិនពិសេស និងកាដូជាច្រើនសម្រាប់អតិថិជនក្នុងឲកាសសម្ពោធហាងថ្មី របស់ បេប៊ី ឃែរ។

ផលិតផលសម្ភារទារក និង ម្តាយ ដែលជាម៉ាកសញ្ញាធំៗនៅកម្ពុជា មានវត្តមានក្នុងកម្មវិធីនេះ មានដូចជា៖ Lamoon Farlin Nutrilatt Toybies GraceKids WinIon Graco Aprica MontBlanc និងផលិតផលផ្សេងៗជាច្រើនទៀត ក្នុងនោះក៏មាន BEABA ដែលជាផលិតផលថ្មី ប្រទេសបារាំង ផ្តោតសំខាន់លើ សម្ភារចម្អិន និង ទុកដាក់អាហារទារកចាប់ពីអាយុ ៤ខែឡើងទៅ។ សម្រាប់ផលិតផល BEABA មានលក់គ្រប់សាខារបស់ បេប៊ី ឃែរ និងមានប័ណ្ណធានារយ:ពេល ២ឆ្នាំ និងមានគ្រឿងបន្លាស់គ្រប់ប្រភេទ៕