(សៀមរាប)៖ ដូចពាក្យចាស់ថា «ធ្វើល្អ បានល្អ»។ ជាក់ស្តែង លោក ម៉ាត់ ព្រហស្បត្តិ៍ កសិករនៅក្រុងសៀមរាបម្នាក់ទៀតហើយ មានឪពុកទើបចេញពីធ្វើបុណ្យនៅឯវត្ត បានទិញភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ៥កំប៉ុងចែកកូនៗ ហើយបានគាស់ត្រូវរង្វាន់ ៤០លានរៀល។

លោក ព្រហស្បត្តិ៍ បញ្ជាក់ថា ឪពុករបស់លោកតែងតែពិសាភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ជាប្រចាំ ហើយថ្ងៃឈ្នះរង្វាន់ គឺពេលគាត់ចេញពីវត្តភ្លាម គាត់ទិញវើក WURKZ ៥កំប៉ុងហុចចែកកូនៗ។ កំប៉ុងចុងក្រោយគាត់គាស់ពិសាខ្លួនឯង ស្រាប់តែគាត់ឃើញលេខ៤ ក្នុងក្រវិលកំប៉ុង។

លោក ព្រហស្បត្តិ៍ បន្ថែមថា ភ្នែកគាត់អត់ច្បាស់ គាត់ក៏រត់ទៅសួរប្រពន្ធឱ្យជួយពិនិត្យមើល ហើយប្រពន្ធលោកប្រាប់ថា ត្រូវរង្វាន់៤០លានរៀល។ គ្រាន់តែឮភ្លាម មួយគ្រួសារនាំគ្នាហ៊ោពេញផ្ទះតែម្តង គឺឡើងផ្អើលអ្នកជិតខាង។

លោកបញ្ជាក់បន្តថា៖ «ទឹកប្រាក់ដែលទទួលបាន នឹងប្រគល់ឱ្យឪពុកខ្ញុំទាំងអស់ ព្រោះរង្វាន់នេះកើតចេញពីសទ្ធារបស់គាត់ផ្ទាល់។ ណាមួយគាត់ចាស់ហើយ ចង់យកលុយធ្វើបុណ្យសន្សំកុសល»