(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុន បេប៊ីវើល ដែលជាហាងផ្គត់ផ្គង់សម្ភារមាតា និងទារកគ្រប់ប្រភេទ នឹងរៀបចំកម្មវិធីពិព័រណ៍សម្ភារមាតា និងទារក រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅសាខាបេប៊ីវើល ទួលគោក ដែលមានទីតាំងស្ថិតនៅលើផ្លូវ598 ក្នុងខណ្ឌទួលគោក ជិតបណ្ណាគារ IBC។

សម្រាប់កម្មវិធីពិព័រណ៍នេះផងដែរ និងមានការដាក់តាំងបង្ហាញនូវផលិតផលប្រើប្រាស់កំឡុងពេលធ្វើដំណើរ និងផលិតផលប្រើប្រាស់ នៅក្នុងផ្ទះប្រចាំថ្ងៃ ជាច្រើនប្រភេទ ព្រមទាំងមានការបញ្ចុះតម្លៃរហូតដល់២៥ភាគរយ ទៀតផង។

នេះជាឱកាសដ៏ល្អ សម្រាប់អតិថិជនទាំងអស់ជាវនូវអំណោយ សម្រាប់ក្រុមគ្រួសារ ក៏ដូចជាជាវនូវផលិតផលបម្រុងទុក សម្រាប់ទារក របស់លោកមុនពេលធ្វើរដំណើរកំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ ផងដែរ។

ប្រភេទផលិតផលដែលនឹងត្រូវបានដាក់តាំងបង្ហាញនិងធ្វើការបញ្ចុះតម្លៃមានដូចជា៖

សម្ភារ សម្រាប់ធ្វើដំណើរសម្ភារសម្រាប់ប្រើប្រាស់នៅផ្ទះរួមមាន៖ រទេះដោលជើង, កៅអីឡាន, សម្ពាយទារក, កាតាបសម្រាប់ធ្វើដំណើរ, ក្រែមការពារកំដៅថ្ងៃសម្រាប់ទារក, ក្រែមការពារនិងបណ្តេញសត្វល្អិត, កាតាបសម្រាប់ក្មេង, វ៉ែនតាការពារកំដៅថ្ងៃសម្រាប់ក្មេង, វ៉ាលីសម្រាប់ក្មេង, គ្រែទារក និងសម្ភារភ្ជាប់ជាមួយគ្រែ, រទេះប៉ាក់ពើក, អង្រឹងទារក, ពូកទារក និងសម្ភារភ្ជាប់ជាមួយពូក, ខ្នើយទារក និងសម្ភារភ្ជាប់ជាមួយខ្នើយ, កៅអីបញ្ចុកអាហារទារក, មុងការពារ និងបណ្តេញមូស, កន្ថោរទឹកនោមទារក និងរទេះដោលជើង។

បេប៊ីវើល គឺជាហាងផ្គត់ផ្គង់សម្ភារមាតា និងទារកគ្រប់ប្រភេទដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបើកសម្ពោធតាំងពីឆ្នាំ២០០២ ដែលនាពេលបច្ចុប្បន្ននេះបេប៊ីវើល មានសាខាចំនួន៣ ដែលសុទ្ធសឹងតែមានទីតាំងស្ថិតនៅតំបន់ទីប្រជុំជនដូចជា៖ បេប៊ីវើល សាខាកម្ពុជាក្រោម បេប៊ីវើល សាខាសង្កាត់ផ្សារកណ្តាល និងបេប៊ីវើល សាខាទួលគោក។ យោងទៅតាមពាក្យស្លោក «ភពនៃការថែរក្សា»។

បេប៊ីវើល ផ្តល់ឱ្យអតិថិជនគ្រប់រូបតែផលិតផលដែលមានគុណភាពល្អបំផុតដូចជា៖ ផលិតផលម្សៅទឹកដោះគោ ខោទឹកនោម ដបទឹកដោះគោ ក្រែមថែរក្សាស្បែក គ្រែ រទេះរុញ ឧបករណ៍ក្មេងលេង និងផលិតផលប្រើប្រាស់ផ្សេងៗជាច្រើនប្រភេទទៀត ដែលផលិតផលទាំងនោះ ត្រូវបាននាំចូលពីគ្រប់បណ្តាប្រទេសដូចជា៖ ពីប្រទេសបារាំង រហូតដល់ប្រទេសញូហ្សេលែន។

បុគ្គលិកគ្រប់រូបរបស់បេប៊ីវើល ព្យាយាមអស់ពីសម្ថភាពក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្មដ៏ល្អឥតខ្ចស់ ទាំងការអញ្ជើញមកជាវផលិតផល នៅហាងផ្ទាល់ក៏ដូចជាការបញ្ជាទិញ តាមរយៈអនឡាញដើម្បីឱ្យអតិថិជនគ្រប់រូបទទួលបាននូវបទពិសោធន៍ នៃការទិញទំនិញដ៏ល្អឥតខោ្ចះពីបេប៊ីវើល។

ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែមអំពីកម្មវិធីពិព័រណ៍ សម្រាប់ពិធីភ្ជុំបិណ្ឌមួយនេះ សូមឱ្យលោកអ្នកទាក់ទងទៅបុគ្គលិករបស់បេប៊ីវើល តាមរយៈគេហទំព័រហ្វេសប៊ុក និងប្រអប់សារ @BabyWorld.Cambodia។

បុគ្គលិកដ៏រួសរាយរាក់ទាក់របស់បេប៊ីវើល នឹងត្រៀមរួលរាល់ក្នុងការនូវរាល់សំណួរ និងចម្ងល់ដែលលោកអ្នកមាន។ លោកអ្នកក៏អាចទាក់ទងទៅពួកគេ តាមរយៈលេខទូរស័ព្ទ៖ 085 888 217 /069 888 972៕