(ភ្នំពេញ)៖​ លោក​ ទេព ធីរិទ្ធ ជាក្រឡាបញ្ជីសាលាឧទ្ធរណ៍​ នៅថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ ត្រូវបានក្រសួងយុត្តិធម៌​ ចេញប្រកាស​ ​ដាក់ពិន័យបណ្តេញចេញពីក្របខណ្ឌ​ ហេីយ។

ប្រកាសរបស់ក្រសួងយុត្តិធម៌​ ដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបាន​ បញ្ជាក់ថា​ ត្រូវបានដាក់វិន័យ​ លោក ទេព ធីរិទ្ធ អត្តលេខ ១៧០០៧០០៤១៨ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ក្រោមរូបភាព បណ្តេញចេញពីមុខតំណែងរាជការក្របខណ្ឌក្រសួងយុត្តិធម៌។

លោក​ ជិន​ ម៉ាលីន​ អ្នកនាំពាក្យក្រសួងយុត្តិធម៌​ បានបញ្ជាក់ប្រាប់​ Fresh News ឱ្យដឹងថា​ ការសម្រេចបណ្តេញ លោក​ ទេព​ ធីរិទ្ធ​ ចេញពីក្របខណ្ឌក្រសួងយុត្តិធម៌នេះ​ ធ្វេីឡេីងតាមការសម្រេចរបស់ក្រុមប្រឹក្សាវិន័យ​ ដែលបានរកឃេីញថា​ ក្រឡាបញ្ជីនេះ​ បានប្រព្រឹត្តខុសបទវិន័យធ្ងន់ធ្ងរ​ កន្លងមក។

សូមបញ្ជាក់ថា​ លោក​ ទេព ធីរិទ្ធ ធ្លា​ប់ត្រូវបាន​ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំខ្លួនយកទៅសួរនាំ​ កាលពីថ្ងៃទី០៥​ ខែកក្កដា​ ឆ្នាំ២០១៩​ ពាក់ព័ន្ធនឹងអំពើពុករលួយ៕

ខាងក្រោមនេះជាប្រកាស​ របស់ក្រសួងយុត្តិធម៌៖