(ភ្នំពេញ)៖ មានគ្រួសារប្រជាពលរដ្ឋមួយបានបាត់កូនស្រីម្នាក់អាយុ ១២ឆ្នាំ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៦ល្ងាច នៅសាលារៀនអន្តរទ្វីបអាមេរិកាំង ក្បែររង្វង់មូលព្រះនរាយណ៍ ទល់មុខហ្គារាសសាំងកាល់តិច ព្រំប្រទល់ខណ្ឌមានជ័យ និងខេត្តកណ្ដាល (មុខសាលាខេត្តកណ្ដាល)។

ឪពុកម្ដាយបានឱ្យដឹងថា កូនស្រីរបស់ពួកគាត់មានឈ្មោះ ប៉ិច ពន្លឺ នៅពេលបាត់ខ្លួន កុមារីខាងលើពាក់អាវបង្កង់ពណ៌សដៃវែង ខោពណ៌ខ្មៅឆ្នូតក្រហមជើងវែង។

ឪពុកម្ដាយកុមារីខាងលើ កំពុងមានការភិតភ័យយ៉ាងខ្លាំង ប្រសិនបើសាធារណជនបានឃើញដូចក្នុងរូបភាព ឬភិនភាគខាងលើ សូមទំនាក់ទំនងមកលេខទូរស័ព្ទ 012420564 ឬ 012889702៕

Advertising