(ភ្នំពេញ)៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្អែកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំមួយ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំនេះ នឹងធ្វើឡើង ក្រោមអធិបតីភាព សម្ដេចហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកអចិន្រ្តៃយ៍នានា របស់រដ្ឋសភា៕