(ភ្នំពេញ)៖ ចាងហ្វាងគេហទំព័រដំណឹងប្រជាពលរដ្ឋ (PN) បានសំរេចសរសេរលិខិតសុំទោសលោក ភឺន ផល្លា ក្រោយពីគេហទំព័រមួយនេះ បានធ្វើការចេញផ្សាយនូវព័ត៌មានខុសពីការពិតទាំងស្រុងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក ពាក់ព័ន្ធទៅនឹងរឿងវិវាទដីធ្លីមួយកន្លែង នៅស្រុកលើកដែក ខេត្តកណ្ដាល។

លិខិតសុំទោសរបស់លោកចាងហ្វាងគេហទំព័រដំណឹងប្រជាពលរដ្ឋ (PN) ដែលបានធ្វើឡើងជាសាធារណៈ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ បន្ទាប់ពីគេហទំព័រខាងលើបានធ្វើការចេញផ្សាយនូវព័ត៌មានមួយមានចំណងជើងថា «សង្គ្រាមរវាងប្រជាពលរដ្ឋម្ចាស់ដី អ្នកការពារដីបឹងធម្មជាតិរាប់ពាន់ហិកតា និងក្រុមហ៊ុនរបស់ ភឺន ផល្លា បានក្លាយជាអំពើហឹង្សា ភាគីលោក ភឺន ផល្លា បើកឡានបំបុកពលរដ្ឋរងរបួសច្រើននាក់» រួចមក។

ក្រោយការចេញផ្សាយនូវព័ត៌មានខុសពីការពិតធ្វើអោយប៉ះពាល់ដល់កិត្តិយស លោក ភឺន ផល្លា បានប្រកាសប្ដឹងម្ចាស់គេហទំព័រនេះ ទៅកាន់តុលាការដើម្បីស្ដារកិត្តិយសតាមផ្លូវច្បាប់ តែក្រោយមកម្ចាស់គេហទំព័រទទួលស្គាល់នូវកំហុស សរសេរលិខិតសុំទោស និងកែតម្រូវនូវអត្ថបទរបស់ខ្លួនឡើងវិញ លោក ភឺន ផល្លា ក៏សំរេចមិនធ្វើការប្ដឹងផ្ដល់អ្វីឡើយ។

ខាងក្រោមនេះជាលិខិតសុំទោសជាសាធារណៈរបស់ចាងហ្វាងគេហទំព័រដំណឹងប្រជាពលរដ្ឋ៖