(ភ្នំពេញ)៖ តាំងពីបិណ្ឌទី១ រហូតដល់ពេលនេះ បើតាមការសង្កេតទៅលើភេសជ្ជៈ ដែលពលរដ្ឋកម្ពុជាទិញយកទៅប្រគេនព្រះសង្ឃ នៅតាមបណ្តាលវត្តអារ៉ាមផ្សេងៗឃើញថា ទឹកក្រូចអាយស៍កូឡាមួយប្រភេទ ត្រូវបានប្រទះឃើញស្ទើរគ្រប់អារ៉ាម ដែលពុទ្ធិបរិស័ទយកទៅប្រគេនព្រះសង្ឃ។

កញ្ញា មាស ចរិយា ក្នុងសម្លៀកបំពាក់អាវប៉ាក់ស សំពត់ហូលយកអាហារ និងភេសជ្ជៈមកប្រគេនព្រះសង្ឃនៅវត្តសាមគ្គីរង្សី ប្រាប់អ្នកសារព័ត៌មានថា «មូលហេតុដែលខ្ញុំយកទឹកក្រូច មកប្រគេនព្រះសង្ឃឆ្នំានេះ គឺដោយសារតែលឺគេនិយាយតៗគ្នាថា ព្រះសង្ឃចូលចិត្តទឹកក្រូចអាយស៍ IZE Cola ព្រោះរសជាតិឆ្ងាញ់ ដូច្នេះហើយ បានជាខ្ញុំទិញ មកប្រគេនព្រះសង្ឃ និងទិញទុកសម្រាប់ជុំបងប្អូនផងដែរ»

លោក ម៉ៃឃើល សុវណ្ណ តំណាងទឹកក្រូចអាយស៍កូឡាបានឱ្យដឹងថា «ជាការពិតណាស់ បើមើលទៅតួរលេខដែលក្រុមការងារទឹកក្រូចអាយស៍លក់បាន វាពិតជាមានការកើនឡើងច្រើន បើប្រៀបធៀបទៅនឹងឆ្នាំមុនក្នុងរដូវភ្ជុំបិណ្ឌដូចគ្នានេះ។ លោកបានពន្យល់ហេតុផលថា «វាអាចមកពីរសជាតិឆ្ងាញ់របស់ទឹកក្រូចតែម្តង បូករួមជាមួយគុណភាពល្អរបស់គ្រឿងផ្សំ ដែលយើងប្រើប្រាស់ហើយនឹងការគាំទ្រពីអតិថិជនតែម្តង»

សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍កូឡា ក៏កំពុងបន្តផ្តល់ជូននូវប្រូម៉ូសិនជាច្រើន ដល់អតិថិជនរបស់ខ្លួនទូទាំងប្រទេស នូវកាដូជាច្រើនដូចជា សំបុត្រកុន 3D, ដបទឹក, អាវយឺត, និង កាបូប រហូតដល់ថ្ងៃទី ២៦ កញ្ញា រាល់អតិថិជនដែលទិញយក ទឹកក្រូចអាយស៍ គ្រប់រសជាតិនៅស្តង់ លើទីតាំងផ្សារ ផ្សារសាន់ហាន់ (ទួលសង្កែ) ផ្សារព្រែកព្នៅ ផ្សារឧត្តុង្គ ផ្សារព្រែកអញ្ចាញ ផ្សារបឹងកេងកង ផ្សារកាប់គោ ផ្សារកណ្តាល អូឬស្សី ត្រពាំងឈូក ស្ទឹងមានជ័យថ្មី ផ្សារច្បារអំពៅ ផ្សារពោធិញ្ញាណ ផ្សារព្រៃទា ផ្សារអូឡាំពិក ផ្សារ Century Plaza ផ្សារជម្ពូវ័ន ផ្សារដើមគរ ផ្សារឈូកមាស ផ្សារចាស់ និង ផ្សារបឹងបៃតងនិង ផ្សារផ្សេងៗនៅតាមបណ្តាលខេត្តក្រុងទាំងអស់៕