(កោះកុង)៖ មន្ទីរសុខាភិបាលខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីលើកទិសដៅចាត់វិធានការបង្រ្កាប និងលើកកម្ពស់សុខភាពសាធារណៈដោយមានការចូលរួមក្រោមវត្តមាន លោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្ត និងមន្ត្រីរាជការគ្រប់បណ្តាអង្គភាព ដែលពាក់ព័ន្ធផងដែរ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងថា បន្ទាប់ពីបើកកិច្ចប្រជុំប្រកាសកែសម្រួលសមាសភាពគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ដំណាក់កាលនេះ អាជ្ញាធរជំនាញមិនលើកលែងបានទេ ចំពោះជនណាដែលលួចលាក់បើកសេវាសុខាភិបាល ឬផលិត ស្តុកទុក នាំចូល ចែកចាយឬទិញលក់ឱសថខុសច្បាប់ ក្រោយពីមានការចុះស្រង់ស្ថិតិ និងផ្សព្វផ្សាយអប់រំណែនាំដល់សាធារណជនយល់ដឹងអស់រយៈជាច្រើនឆ្នាំមកនេះ លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានកត់សម្គាល់ថា អំឡុងពេលស្រង់ស្ថិតិសេវាសុខាភិបាល មានជនខិលខូចមួយចំនួន បានបើកគ្លីនិកសេវាពិនិត្យ និងព្យាបាលជម្ងឺនិងលក់ឱសថគ្មានការអនុញ្ញាតពីមន្ទីរ និងក្រសួងត្រូវមានវិធានការលុបបំបាត់មិនមានបន្តទៀតឡើយ ពីព្រោះឱសថវាជាអាវុធមុខ២ អាចជួយសង្រ្គោះជីវិតមនុស្សផង និងអាចសម្លាប់ក៏បានដែរ។

ដូច្នេះគណៈកម្មការជំនាញ កំពុងចាត់ដល់មន្រ្តីសុខាភិបាល សហការជាមួយមេភូមិ ចៅសង្កាត់មេឃុំ និងក្រុងស្រុក ជួយតាមដានឃ្លាំមើលឲ្យបានជាក់លាក់អំពីសកម្មភាពរបស់ជនខិលខូច ណាមួយហ៊ានបើកអាជីវកម្មសុខាភិបាល ឬដើរចាក់ថ្នាំខុសច្បាប់ ដើម្បីបង្រ្កាប និងវិធានការឃាត់បញ្ចូននិងរឹបអូសវត្ថុតាងទៅតុលាការអនុវត្តនីតិវិធីតែម្តង។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ថ្លែបន្តថា លោកជូនដំណឹងដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានក្នុងខេត្តកោះកុងទាំងមូល ចាំបាច់ត្រូវបានមកទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺផ្សេងៗ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ខេត្ត ឬគ្លីនិចឯកជន ដែលមានលិខិតអនុញ្ញាតពីមន្ទីរសុខាភិបាល ជៀសវាងផលប៉ះពាល់ដល់សុខភាព និងគ្រោះថ្នាក់ប្រកាសណាមួយ។
លោកបានបញ្ជាក់ថា ចំពោះអង្គភាពសេវាសុខាភិបាលឯកជនណា ហួសសុពលអាជ្ញាប័ណ្ណលិខិតអនុញ្ញាត ត្រូវប្រញាប់មកចុះឈ្មោះដើម្បីសុំបន្តសុពល ភាពប្រើប្រាស់របស់ខ្លួនបន្តទៀត។

លោកស្រី ឈិន រ៉ាវុធ អភិបាលរងខេត្តបានថ្លែងថា ក្រោយពីបើកិច្ចប្រជុំពិភាក្សាក្នុងការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្រ។ លោកស្រី សូមឲ្យមន្ទីរសុខាភិបាលបើកកិច្ចប្រចាំត្រីមាសរាល់៣ខែម្តង ជាប្រចាំដើម្បីឲ្យខេត្តបានដឹង និងធ្វើការពន្យល់បន្ថែមនៅចំណុចខ្វះខាត់មួយចំនួន និងធ្វើការតាមដានទៅតាមគ្លីនិកមួយចំនួន ដែលមានការខិលខូចមួយចំនួនដែលព្យាបាលជម្ងឺនិងចែកដោយគ្មានលិខិត្តអនុញ្ញាតិចេញពីមន្ទ្រីឬក្រសួងឡើយ។

លោកស្រីសូមឲ្យប្រជាពលរដ្ឋមានល្ញសូមញ្ជើញមកធ្វើការព្យាបាលនៅនូវមន្ទីរពេទ្យ ឬសេវាឯកជនឲ្យបានទាន់ពេលវេលា ហើយត្រូវជឿជាក់ទៅលើកក្រុមលោកគ្រូពេទ្យ ព្រោះគាត់មានឯទេសសញ្ញាប័ណ្ណត្រឹមត្រូវនិងមានឧបករណ៍វិជ្ជសាស្រ្តត្រឹមត្រូវ៕