(ភ្នំពេញ)៖ សមាជិកបក្សគណបក្សប្រជាជនកម្ពុជា ចំនួន២គ្រួសារ រស់នៅសង្កាត់ស្ទឹងមានជ័យ២ ទទួលបានអំណោយសប្បុរសធម៌ពី លោកស្រី ទាវ ធីតា ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយសង្គាត់ស្ទឹងមានជ័យទី០២ និងជាភរិយាលោក ថោង សារ៉ាត់ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

អំណោយសប្បុរសធម៌នេះ ប្រគល់ជូនដោយ លោក ទូច សំអុលចៅសង្កាត់ស្ទឹងមានជ័យ២ និងជាតំណាងរបស់ លោកស្រី ទាវ ធីតា បានដឹកនាំ សមាជិកក្រុមប្រឹក្សា និងមេភូមិចូលរួម ចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនគ្រួសារ ដែលជាសមាជិកបក្សគណបក្សប្រជាជនកម្ពុជា រស់នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គ្រួសារទីមួយ គឺលោក សន ស៊ុយ ប្រធានសាខាបក្សភូមិដំណាក់ធំ អាយុ៥៦ឆ្នាំ កំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ។ ក្នុងនោះដែរ លោក ទូច សំអុល បាននាំយកថវិកា លោកស្រី ទាវ ធីតា ភរិយាលោក ថោងសារ៉ាត់ ចំនួនថវិកា១លានរៀល។ បន្ទាប់មកក៏បានចុះសួរសុខទុក្ខ លោក អ៊ុក មុំ អនុប្រធានសាខាបក្សភូមិ អាយុ៨៨ឆ្នាំ មានជំងឺហើមជើង សំរាកព្យាបាលនៅផ្ទះ ក្នុងនោះលោកស្រី ទាវ ធីតា បានឧបត្ថម្ភថវិកាចំនួនថវិកា៥០ម៉ឺនរៀលផងដែរ។

តំណាងគ្រួសារទាំង២ខាងលើ ក៏បានអរគុណដល់លោកស្រី ទាវ ធីតា ភរិយាលោក ថោង សារ៉ាត់ ដែលបានជួយថវិកា ជាអំណោយសប្បុរសធម៌ មកដល់ក្រុមគ្រួសារ របស់គាត់នាពេលនេះ។ ជាមួយគ្នានោះ ពួកគាត់ ក៏បានជូនពរលោកស្រី ទាវ ធីតា និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ និងជោគជ័យជារៀងរហូត។

គួរបញ្ចាក់ថា ជានិច្ចកាលលោកស្រី ទាវ ធីតា តែងតែយកចិត្តទុកដាក់ដល់ជនក្រីក្រហើយ ជាផ្នែកមួយជាការចូលរួមចំណែកគាត់ បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕