(បន្ទាយមានជ័យ)៖ លោក ឆាន់ សាផាន់ រដ្ឋលេខាធិការប្រចាំការ តំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផាន់នី អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសតែងតាំងលោក អាង ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដីគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ជំនួស លោក ប្រាក់ ប៉ូលី ត្រូវផ្ទេរទៅបំពេញការងារ នៅទីស្តីក្រសួង។

លោក អាង ណារិទ្ធ ដែលទើបទទួលបានតំណែងថ្មី បានប្ដេជ្ញាចិត្តគោរពអនុវត្តតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធ្វើយ៉ាងអនុវត្តការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធភាព ព្រមទាំងបំពេញភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យលឿន មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក ឆាន់ សាផាន់ ក៏បានផ្តាំផ្ញើដល់ប្រធានមន្ទីរថ្មី ត្រូវមានសាមគ្គីផ្ទៃក្នុង ជាមួយមន្ទីរជុំវិញខេត្ត ជាពិសេសត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋ ទៅតាមច្បាប់កំណត់ មិនត្រូវទារសេវាក្រៅ លើអ្វីដែលច្បាប់ខបានកំណត់ ហើយធ្វើឱ្យបានលឿនកុំឱ្យទុកចោលយូរដល់រាប់ខែ ដែលធ្វើឱ្យប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់ឱ្យសោះ។

លោក ស្រី រស់ សុផាន់នី ក៏បានលើកឡើងពីការរីកចម្រើន របស់ខេត្តបន្ទាយមានជ័យ ក្រោមការដដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងបានជំរុញឱ្យប្រធានមន្ទីរថ្មី ត្រូវយកចិត្តទុកដាក់ឱ្យបានល្អ លើវិស័យសំណង ដែលបច្ចុប្បន្ន នៅខេត្តបន្ទាយមានជ័យ មានការអភិវឌ្ឍន៍វិស័យសំណង់ កំពុងរីកដុសដាលគ្រប់ទីកន្លែង ដែលតម្រូវឱ្យមានការត្រួកពិនិត្យ ឱ្យបានត្រឹមត្រូវចៀសវាងបង្កបញ្ហាបង្កគ្រោះថ្នាក់ ណាមួយដោយសារតែការកសាងខុសលក្ខណៈបច្ចេកទេស៕