(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៧៨៣គ្រឿង រកឃើញយានយន្តល្មើសច្បាប់ និងផាកពិន័យចំនួន៧៤២គ្រឿង ក្នុងនោះ មានម៉ូតូចំនួន៥៥៤គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៧,៥៧៩គ្រឿង រកឃើញយានយន្តល្មើស២៥,៤៧៣គ្រឿង ក្នុងនោះម៉ូតូ២០,៣៣៤គ្រឿង និងផាកពិន័យ២៤,៥០៤គ្រឿង ក្នុងនោះម៉ូតូ១៩,១៥០គ្រឿង៕