(ភ្នំពេញ)៖ បន្ទាប់ពីមានភ្លៀងមួយមេយ៉ាងធំ ដោយលាយឡំជាមួយខ្យល់កន្រ្តាក់ បោកបក់យ៉ាងខ្លាំងបណ្ដាលឲ្យដើមឈើដ៏ធំមួយដើម បាក់ដួលរលំច្រងាងមកលើ មហាវិថីព្រះសីហនុ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរតាមមហាវិថីនោះទេ ពោលគឺរលំតែដើមឈើតែប៉ុណ្ណោះ។

ខណៈនៅព្រលប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងចៅសង្កាត់ទួលស្វាយព្រៃទី២ បានដឹកនាំកម្លាំងចុះកាប់លះដើមឈើ ដែលបាក់ដួលរលំបាក់ មកលើថ្នល់ ក្រោយភ្លៀងមួយមេធំ តែមិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ ដែលស្ថិតនៅលើកំណាត់មហាវិថីព្រះសីហនុ ជិតអាងទឹកអូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ អភិបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការចតម៉ូតូនិងឡាន ក្រោមដើមឈើធំៗ ពេលមានភ្លៀងខ្លាំងម្តងៗ នោះ ការពារប្រសើរជាជាងព្យាបាល ដើម្បីសុវត្តិភាពផ្ទាល់ខ្លួនផង និងការពារព្រទ្យសម្បត្តិយើងគ្រប់ៗគ្នាផងដែរ៕