(កណ្ដាល)៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក ម៉ៅ ហាក់ និងមន្រ្តីបច្ចេកទេស បានចុះពិនិត្យ និងវាយតម្លៃនូវស្ថានភាពទឹក នៅភាគខាងក្រោម រាជធានីភ្នំពេញ ត្រង់ចំណុចព្រែកនាំដីល្បាប់ ស្ថិតក្នុងស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។

ការចុះពិនិត្យ និងវាយតម្លៃនូវស្ថានភាពទឹក នារសៀលថៃ្ងសុក្រ ១៥កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលបំណង រួមមាន៖

*ទី១៖ វាយតម្លៃជាក់ស្តែងនូវស្ថានភាពទឹក ដែលកំពុងឡើង និងបន្តឡើង។ ជាក់ស្តែងត្រង់ចំណុចស្ថានីយកោះខែល ដែលកន្លងមកកម្ពស់ទឹក ប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៧.៤០ ម៉ែត្រ អាចត្រូវប្តូរកើនបន្ថែមកម្ពស់ មូលហេតុដោយស្ថានភាពផ្លូវ នៅតាមមាត់ទន្លេមានការលើកកម្ពស់ ដែលមិនចោទជាបញ្ហាត្រូវទឹកហៀរចូល បានទៀតដូចពីមុននោះឡើយ។

*ទី២៖ ត្រួតពិនិត្យអំពីស្ថានភាពជាក់ស្តែង នូវគម្រោងព្រែកដែលក្រសួង បានធ្វើជាមួយទីភ្នាក់ងារអភិវឌ្ឍបារាំង AFD នាពេលកន្លងមក

*ទី៣៖ គួរបព្ជាក់ថាឆ្នាំនេះ នឹងមានជំនន់ធំ នោះបើសិនជាមានជំនន់ប៉ែកខាងលិច មកទន្ទឹមគ្នាទៀត តើត្រូវមានវិធីសាស្រ្តយ៉ាងណា៕