(ភ្នំពេញ)៖ គាស់ស្រាបៀរកម្ពុជាកំប៉ុងទី១ ដែលទិញយកមកជប់លៀងឡើងគេហដ្ឋានថ្មីរបស់លោក យ៉ង់ សុភារៈ នៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ត្រូវរង្វាន់៤០លានរៀល ធ្វើឲ្យកម្មវិធីកាន់តែអធិកអធម។

លោក សុភារៈ បានរៀបរាប់ថា «ថ្ងៃដែលខ្ញុំឡើងផ្ទះ គឺសប្បាយខ្លាំងណាស់ ព្រោះបានត្រូវរង្វាន់៤០លានរៀលពីស្រាបៀរកម្ពុជា ហើយពិសេសត្រង់ថា រង្វាន់ដែលត្រូវនោះ គឺជាកំប៉ុងទី១ ដែលប្រពន្ធខ្ញុំគាស់ថែមទៀត»

ម្ចាស់គេហដ្ឋានដ៏ថ្មីសន្លាងរូបនេះ នឹងយកប្រាក់រង្វាន់មួយចំណែកដែលត្រូវ ទៅជួយគាំទ្រដល់ជីវភាពបងប្អូនខ្លះ ហើយសល់ប៉ុន្មាននឹងយកទៅកែច្នៃផ្ទះរបស់លោកបន្ថែមទៀត៕