(ភ្នំពេញ)៖ ក្រសួងអប់រំ យុជន និងកីឡា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញករណីបេក្ខជនមួយក្រុម លើកគ្នាតវ៉ាចំពោះលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ឆ្នាំ២០១៩។

ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំបានពន្យល់លម្អិត អំពីដំណើរការបច្ចេកទេស ទាំង៣ដំណាក់ គឺដំណាក់កាលសំណេរ ដំណាក់កាលកំណែ និងដំណាក់កាលបូកស្រង់ពិន្ទុ ដើម្បីធានាបាននូវភាពសុក្រឹត្យ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ មានបេក្ខជនប្រឡងបាក់ឌុបមួយចំនួនក្រុម បាននាំគ្នាតវ៉ានៅមុខក្រសួងអប់រំ ចំពោះលទ្ធផលនៃការប្រឡងបាក់ឌុប សម័យប្រឡង ១៩ សីហា ឆ្នាំ២០១៩៕