(ភ្នំពេញ)៖ ឆ្នាំនេះក្រុមហ៊ុនផលិតទឹកក្រូចអាយស៍កូឡាប្រកាសផ្តល់កាដូពិសេសដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសតែម្តង បន្ទាប់ពីចេញវីដេអូពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញរបស់ខ្លួន សម្រាប់រដូវកាលកាន់បិណ្ឌនិង ភ្ជុំបិណ្ឌនេះ។

កាដូទាំងអស់នោះរួមមាន សំបុត្រកុន 3D, ដបទឹក, អាវយឺត, និង កាបូប នឹងផ្តល់ជូនដល់អតិថិជនចាប់ពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី ២៥ ខែកញ្ញាដែលជ្រើសរើសទិញយកទឹកក្រូចអាយស៍គ្រប់រសជាតិសម្រាប់ប្រគេនព្រះសង្ឃ និង ជួបជុំក្រុមគ្រួសារមិត្តភក្តិបងប្អូននារដូវកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ។

លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសប្រាប់ថាទីតាំងដែលលោកលោកស្រីអាចទទួលបានការផ្តល់ជូនខាងលើរួមមាន៖

១៖ ផ្សារទំនើប ជីបម៉ុង និង ជីប ម៉ុង Express សាខាផ្លូវ ព្រះមុនីវង្ស និង សាខា Eden Garden។

២៖ ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ និងអ៊ីអនម៉លសែនសុខស៊ីធី

៣៖ ផ្សារទំនើបម៉ាក្រូ

ដោយឡែកចាប់ពីថ្ងៃទី២១រហូតដល់ថ្ងៃទី២៤ ខែកញ្ញានេះទឹកក្រូចអាយស៍នឹងរៀបចំស្តង់នៅផ្សារមួយចំនួនក្នុងទីក្រុងភ្នំពេញដូចជា ផ្សារសាន់ហាន់ (ទួលសង្កែ) ផ្សារព្រែកព្នៅ ផ្សារឧត្តុង្គ ផ្សារព្រែកអញ្ចាញ ផ្សារបឹងកេងកង ផ្សារកាប់គោ ផ្សារកណ្តាល អូឬស្សី ត្រពាំងឈូក ស្ទឹងមានជ័យថ្មី ផ្សារច្បារអំពៅ ផ្សារពោធិញ្ញាណ ផ្សារព្រៃទា ផ្សារអូឡាំពិក ផ្សារ Century Plaza ផ្សារជម្ពូវ័ន ផ្សារដើមគរ ផ្សារឈូកមាស ផ្សារចាស់ និង ផ្សារបឹងបៃតង។

ដោយឡែកប្រូម៉ូសិននេះ ក៏នឹងធ្វើឡើងនៅតាមបណ្តាខេត្តនានាដែលកាលបរិច្ឆេទនឹងធ្វើចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី ២៥ នៅទូទាំងប្រទេសផងដែរដែលអតិថិជនអាចរទទឹកក្រូចអាយស៍កូឡាបាននៅទីប្រជុំជន ផ្សារ សាលារៀន និងរោងចក្រជាដើម។

សូមបញ្ជាក់ការផ្តល់ជូននេះក៏សម្រាប់អតិថិជនទិញទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ទឹកបរិសុទ្ធកម្ពុជា ស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្លេក ( Barrley Black) និងស្រាបៀរគូដូ ផងដែរ៕