(ភ្នំពេញ)៖ វិទ្យាស្ថានអន្តរជាតិ «អាយឃី» ប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃ ១០០ភាគរយ ចំនួន ៤០០កន្លែង ដល់សិស្សានុសិស្សដែលទើបប្រលងជា ប់បាក់ឌុបសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសប្អូនៗ ដែលអញ្ជើញមកពីបណ្តាខេត្តនានា។

អាហារូបករណ៍ដែលវិទ្យាស្ថាន ប្រកាសផ្តល់ជូនលើជំនាញគ្រប់គ្រងពាណិជ្ជកម្ម និងជំនាញអក្សរសាស្រ្តអង់គ្លេស។

វិទ្យាស្ថាននឹងចាប់ផ្តើមទទួលពាក្យស្នើសុំអាហារូបករណ៍ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ឆាប់រួសរាន់ឡើង ព្រោះចំនួនមានកំណត់ ព័ត៌មានបន្ថែមទំនាក់ទំនង តាមរយៈទូរស័ព្ទ៖ ០១៥ ៥០ ៨២ ៥៥ /០១០ ៤៣ ៣៤ ៣៣/ ០១៧ ៥២ ៨៨ ២៨ /០១២ ៤៣ ៣៧ ៩៩៕